Connect with us

បច្ចេកវិទ្យា

realme 7i “64MP Power Master”​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​23​ ខែ​តុលា​នេះ​ហើយ​

បានផុស

នៅ

realme 7i “​ស្មា​ត​ហ្វូ​ន ដែលមាន​បំពាក់​កាមេរ៉ា​4​គ្រាប់​និង​មានតម្លៃ​ក្រោម​250​ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា​” នឹងធ្វើ​ការដាក់​លក់​លើ​ក​ដំបូង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​23 ខែតុលា ការបំពាក់​ជាមួយនឹង​កាមេរ៉ា​លំដាប់ Flagship 64MP Ultra Clear 4​គ្រាប់ ថាមពល​ថ្ម​ធំ​5000mAh និង​អេក្រង់​កម្រិត​90Hz ធ្វើ​ឲ្យ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ថតរូប ដែលមាន​តម្លៃ​សមរម្យ​បំផុត នាំនូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នកប្រើប្រាស់​វ័យក្មេង​។ នៅក្នុង​ទីផ្សារ​កម្ពុជា realme គឺជា​ម៉ាក​បច្ចេកវិទ្យា​ដំបូង​គេ ដែល​ហ៊ាន​យក​បច្ចេកវិទ្យា​លំដាប់ Flagship 64MP Ultra Clear 4​គ្រាប់​មក​បំពាក់ នៅក្នុង​ជួរ​តម្លៃ​249​ដុល្លារ និង​ក្លាយជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​យ៉ាងពិត​ប្រាកដ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់ពី​ពេលកន្លងមក​រហូតមក​ដល់​បច្ចុប្បន្ន realme គឺ​តែងតែ​ហ៊ាន​ឆ្ពោះទៅរក​លំដាប់ថ្នាក់​ទី​១ សម្រាប់​ផ្នែក​ផលិតផល realme គឺ​តែងតែ​ហ៊ាន​ធ្វើជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម ដែល​ឈានមុខ​គេ បង្កើត​នូវ​ផលិតផល ដែលមាន​បច្ចេកទេស​ល្អ​និង​ទទួលបាន​ពានរង្វាន់​ការ​រចនា​លំដាប់​អន្តរជាតិ ដូចជា realme X50 Pro ដែលជា​ផលិតផល Flagship 5G ដំបូង​និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន 65W SuperDart និង​ទទួលបាន​ពានរង្វាន់​GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែក Buds Q ដែល​បាន​រចនា​ដោយ​អ្នក​រចនា​ល្បី​នៅ​Hermes ក៏​ទទួលបាន​ពានរង្វាន់ GERMAN DESIGN AWARD WINNER 2021​និង​DESIGN AWARD ។​

​ហើយ​សម្រាប់​ផ្នែក​អ្នកប្រើប្រាស់ យុវវ័យ​សម័យ​បច្ចុប្បន្ន គឺ​ចូលចិត្ត​កត់ត្រា​ការរស់នៅ ក៏ដូចជា​ហ៊ាន​ស្វែងរក​នូវ​អ្វី ដែលជា​ខ្លួនឯង realme ជា​ម៉ាក​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា ដែល​ឈានមុខ​គេ​មក​បំពាក់​ក្នុង​ជួរ​តម្លៃ​កាន់តែ​ទាប ហើយ​នៅក្នុង​ជួរ​តម្លៃ​នីមួយៗ គឺមាន​បង្កើត​នូវ​ជម្រើស​ផលិតផល​ល្អ​បំផុត សម្រាប់​បំពេញតម្រូវការ​របស់​យុវវ័យ និង​ជួយ​លើកទឹកចិត្ត​យុវវ័យ​ឲ្យ​សម្រេច​នូវ​រឿង ដែល​ពួកគេ​ចូលចិត្ត​និង​ចង់​ធ្វើ​តាមរយៈ​តម្លៃ​សមរម្យ​បំផុត​។ ធ្វើ​ឲ្យ​ការរស់នៅ​កាន់តែ​ប្រសើរឡើង លើកទឹកចិត្ត​អ្នកប្រើប្រាស់​ឲ្យ​ហ៊ាន​ធ្វើជា​ខ្លួនឯង​។​

realme 7 series ដែលមាន​បំពាក់​កាមេរ៉ា 64MP Ultra Clear 4​គ្រាប់​លំដាប់ Flagship មិន​ត្រឹមតែ​អាច​លេង Filters ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន ដែលមាន realme 7Pro ដែលមាន​បំពាក់​បច្ចេកវិទ្យា​65W SuperDart ដំបូង​គេ ហើយនឹង realme 7 ដែលមាន​បំពាក់​នូវ Media Tek G95 ដំបូង​គេ រួមទាំង​realme 7i ដែលមាន​ការ​រចនា​ថ្មី និង​ជា​ម៉ូ​ដែល​មួយ ដែល​បាន​យក​បច្ចេកវិទ្យា​កាមេរ៉ា 4 គ្រាប់​លំដាប់ Flagship យកមក​បំពាក់​នៅ​ជួរ​តម្លៃ 249$ ដំបូង​គេ​និង​ជា​ម៉ូ​ដែល​មួយ​ដែល​ស័ក្ដិសម​សម្រាប់​អ្នកប្រើប្រាស់​បំផុត​។​

​វា​ជា​“ លើកដំបូង​” នៃ​ការរួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ជាច្រើន​និង​តម្លៃ ជំរុញ​ឲ្យ​បច្ចេកវិទ្យា​កាន់តែ​ពេញនិយម ដឹកនាំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ឲ្យ​រីកចម្រើន​រួមគ្នា និង​ធ្វើ​ឲ្យ realme អាច​ពង្រីក​យ៉ាង​ឆាប់រហ័ស​ដល់​ទៅ​61​ទីផ្សារ​ជុំវិញ​ពិភពលោក ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយឆ្នាំ​។​

​នា​អនាគត realme នឹង​បន្ត​ការរីកចម្រើន បន្ត​នាំមក​នូវ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​កាន់តែ​សមរម្យ​ដល់​អ្នកប្រើប្រាស់ ធ្វើ​ឲ្យ​បទពិសោធន៍​ប្រើប្រាស់​របស់​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរឡើង​។ ដូចដែល​លោក Sky Li ដែលជា​នាយក​ប្រតិបត្តិ​របស់​realme​បាន​បង្ហាញថា “​ពួកយើង​បាន​ប្រើ​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​បញ្ជាក់ថា ម៉ាក​ផលិតផល​ថ្មី​មួយ​ក៏មាន​ឱកាស​ដូចគ្នា ហើយ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម អនាគត​គ្មាន​ដែន​កំណត់ យើង​ដឹកនាំ​ស្មារតី​ឆ្ពោះទៅមុខ​ទាំងអស់គ្នា​។​”

​អត្ថបទ​ពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម