Connect with us

បច្ចេកវិទ្យា

ត្រឹមតែ​1​ឆ្នាំ realme ទទួល​បាន​សមិតិ​ផល​យ៉ាង​អស្ចារ្យ Leap to Next Generation

បានផុស

នៅ

ថ្ងៃទី​27 ខែតុលា ឆ្នាំ​2020 គឺជា​ថ្ងៃ​ខួប​គម្រប់​១​ឆ្នាំ​របស់ realme ដែលជា​ម៉ាក​ដែល​ផ្តោតទៅលើ កម្លាំង​ម៉ាស៊ីន​ខ្លាំង រចនាបថ​ទាន់សម័យ និង​ការ​ហ៊ាន​ឆ្ពោះទៅមុខ នៅក្នុង​ទីផ្សារ​កម្ពុជា​។

ក្នុងនាម​ជា​ម៉ាក​បច្ចេកវិទ្យា​ដ៏​ពេញនិយម ដែលមាន​អាយុកាល​វ័យក្មេង​មួយ ដែលមាន​ស្មារតី “​ហ៊ាន​ឆ្ពោះទៅមុខ​” យកចិត្តទុកដាក់​លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​ផលិតផល ផ្តល់ជូន​អ្នកប្រើប្រាស់​នៅក្នុង​ឧស្សាហ​កម្មនេះ​នូវ​ចម្លើយ​ដ៏​ពេញចិត្ត​។ ទន្ទឹមនឹងនេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប ១ ឆ្នាំ​នៃ​ការ​ចូលមក​ទីផ្សារ​កម្ពុជា realme ក៏មាន​ប្រូ​ម៉ូ​សិន​ពិសេស ដើម្បី​តបស្នង​ការស្រលាញ់​និង​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់តាំងពី​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០១៩ realme បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៧ ក្នុងចំណោម​ម៉ាក​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក និង បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅក្នុង​ទីផ្សារ​ចំនួន ៦១ នៅ​ទូទាំង​ពិភពលោក​។ ចាប់តាំងពី​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ realme បាន​អនុ​វន្ត​បេសកកម្ម​ដ៏​សំខាន់​មួយ​នៃ​ការ​ក្លាយខ្លួនជា​អ្នក​នាំមុខ​បច្ចេកវិទ្យា ដែល​ពេញនិយម​ជាមួយ​ឆន្ទៈ​ត្រូវតែ​ជោគជ័យ​របស់ខ្លួន​។ realme នាំមក​នូវ​បច្ចេកវិទ្យា​លំដាប់ Flagship បំពាក់​លើ​ទូរស័ព្ទ​របស់ខ្លួន ដែលមាន​តម្លៃ​សមរម្យ​ទៅកាន់​យុវវ័យ​។ ដូច្នេះហើយ អ្នកប្រើប្រាស់​កាន់តែច្រើន​អាច​ទទួលយក​បទពិសោធ​ន៍​កាន់តែ​ប្រសើរ​។ បច្ចេកវិទ្យា​ឈានមុខ​គេ​ធ្វើ​ឲ្យ realme បាន​ក្លាយជា​យីហោ​ទូរស័ព្ទ​ចល័ត កំពូល​ទី​4 នៅ​កម្ពុជា​យ៉ាង​ឆាប់រហ័ស​។​

​ក្នុងនាម​ជា “​អ្នក​នាំមុខគេ​” ខាង​បច្ចេកវិទ្យា realme បាន​នាំមុខគេ​ក្នុងការ​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង មុខងារ​ពិសេសៗ ដូចជា បច្ចេកវិទ្យា​សាក​ថ្ម​លឿន 125w UltraDart មុខងារ​ថត​ហ្វូង​ផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់​ដែល​ស្ថិតក្នុង​តម្លៃ​សមរម្យ ដើម្បី​លើកកម្ពស់​វឌ្ឍនភាព​រួម​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​។ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា realme បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល 5G realme X50 Pro បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart និង realme C12 ដែល​បំពាក់​ដោយ​ថាមពល​ថ្ម​ធំ 6000mAh ដំបូងបង្អស់ -​ល​-​។​

​ស្របពេល​ជាមួយគ្នានេះដែរ realme ដែលជា​អ្នក​នាំមុខគេ​ខាង​បច្ចេកវិទ្យា តែងតែ​ជំនះ​រនាំង​តម្លៃ និង​បំបែក​ទម្លាប់​នៃ​ការកំណត់​តម្លៃ​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​យុវវ័យ ដែលមាន​ថវិកា​ស្ដួចស្ដើង​អាច​ទទួលយក​បទពិសោធ​ន៍​បច្ចេកវិទ្យា​ទំនើប​ជាមួយ​ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុងតម្លៃ​ទាប​។ បើ​និយាយ​ពី​ការ​សាក​ថ្ម realme បាន​នាំយក​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart Charge ដែលមាន​នៅលើ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល មក​បំពាក់​នៅលើ realme 7 Pro ដែលមាន​តម្លៃ​ក្នុង​ចន្លោះ​ពី 300-400 ដុល្លារ​តែប៉ុណ្ណោះ​។ បើ​និយាយ​ពី​ការថតរូប realme 7 ស៊េរី ធ្វើ​ឲ្យ​គ្រាប់​គ្នា​កាន់តែ​ចង់បាន កាមេរ៉ា​64MP 4​គ្រាប់​របស់​វា ។​

​ក្រៅពីនេះ realme បានប្រកាស​នៅ​យុទ្ធសាស្ត្រ​ផលិតផល​“1+4+N”​សម្រាប់​ផលិតផល AIoT ecosystem ជាមួយ​ស្មា​ត​ហ្វូ​ន​ជា​ស្នូល​សំខាន់ ក្នុង​ការបើក​ទីផ្សារ​សម្រាប់​ឆ្នាំ​ដំបូង​នៃ​ផលិតផល AIoT ក្នុងប្រទេស​កម្ពុជា ព្រមទាំង​បាន​បង្កើត​នូវ ភាព​ពេញនិយម​សម្រាប់​យុវវ័យ​។​

​នាពេល​បច្ចុប្បន្ននេះ realme បាន​ប្តេជ្ញាចិត្ត​បង្កើត​នូវ AIoT ecosystem ដែលមាន​ភាព​ពេញលេញ​។ វា​បាន​នាំមក​នូវ​ផលិតផល​ផលិតផល AIoT ជាច្រើន ដូចជា​នាឡិកា​ឆ្លាត​វៃ និង​ឧបករណ៍​សំឡេង​ឆ្លាត​វៃ​។ បន្តិច​ម្តងៗ realme នឹង​ផលិត​ផលិតផល​ឆ្លាត​វៃ ជាមួយ​ការ​រចនា​កាន់តែ​ស្រស់ស្អាត​ទាន់សម័យ និង មុខងារ​ពិសេស គ្រប់​កម្រិត​តម្លៃ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យុវវ័យ​កាន់តែ ស្រស់បំព្រង​។ ទើបតែ​នៅក្នុង​ខែវិច្ឆិកា realme ត្រៀម​នឹង​នាំយក​នូវ​នាឡិកា​វៃឆ្លាត​ថ្មី​ដែល​កាន់​ថ្ម​បានយូរ Leap to Next Generation​។​

realme ដែលមាន​អាយុកាល​ត្រឹម ១​ឆ្នាំ កំពុងតែ​មានការ​លូតលាស់​ម្តង​បន្តិចៗ នេះ​ក៏​ដោយសារតែ ស្មារតី “​ហ៊ាន​ឆ្ពោះទៅមុខ​” ផលិតផល realme ដែលមាន​បច្ចេកវិទ្យា​ថ្មី និង ពេញនិយម​នឹង​បន្ត​បង្កើតឡើង​កាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផល realme នឹង​ក្លាយជា​ចំណែក​មួយ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដែល​មិនអាច​ខ្វះ​បាន​របស់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​៕

​អត្ថបទ​ពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម