Connect with us

បច្ចេកវិទ្យា

អ្វីជា Pinterest? វាមានប្រយោជន៍យ៉ាងណាខ្លះ?

បានផុស

នៅ

Pinterest ជា App មួយ​ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ខែ​មករា ឆ្នាំ ២០១០។ វា​ប្រើ​ក្នុង​បណ្ដាញ​សង្គម​ដើម្បី​ចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ការ​ស្វែងរក​គំនិត​សម្រាប់​ការ​ច្នៃប្រឌិត​ផ្សេងៗ។ កម្មវិធី App នេះ អាច​ធ្វើការ​ទាញ​យក​មក​ប្រើប្រាស់​បាន​ទាំង​លើ​ទូរសព្ទ ថេប្លេត និង​កុំព្យូទ័រ ឬ​ប្រើប្រាស់​តាម​វេបសាយ​ផ្ទាល់​ក៏​បាន (pinterest.com) ។

ទាំងនេះ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ដែល​អាច​ទាញ​យក​មក​ពី Pinterest៖

១. Pinterest ប្រើ​ក្នុង​ការ​រក​នូវ​អ្វី​ដែល​ថ្មី ដោយ​មាន​ការ​ផ្ដល់​ជូន​នូវ​លីង (Link) អត្ថបទ រូបភាព ព្រមទាំង​វីដេអូ​រាប់លាន​ដែល​យើង​អាច​ស្វែងរក​បាន ជា​ពិសេស​គឺ​គំនិត​នៃ DIY (Do it Yourself) ។

២. Pinterest អាច​ឲ្យ​យើង​បង្កើត​គណនី​ផ្ទាល់ខ្លួន និង​អាច​ឲ្យ​យើង​ជ្រើសរើស​ប្រធានបទ​ដែល​យើង​ចូលចិត្ត ធ្វើការ​បង្កើត​ជា Board ឬ​អាច​និយាយ​បាន​ថា ជា​បណ្ដុំ​ឯកសារ​ដោយ​ឡែកៗ​ក៏​បាន ហើយ​អាច​ឲ្យ​យើង Pin រាល់​ការ​បង្ហោះ​ផ្សេង​បាន ក៏​ដូចជា​ការ​បង្ហោះ​របស់​យើង​ផ្ទាល់​មក​ទុក​ក្នុង Board ផ្ទាល់​ខ្លួន​បាន​ទៀតផង។

៣. Pinterest Board អាច​ឲ្យ​យើង​កំណត់ Board ដែល​មាន​ភាព​ឯកជន និង Board ឬ​ឲ្យ​យើង​ចូល​ទៅ​ចែករំលែក​តៗគ្នា​ក៏​បាន ។

៤. Pinterest ប្រើ​សម្រាប់​ការ​សិក្សា​ភាសា​បាន​ផង​ដែរ។ ឧទាហរណ៍ បើ​យើង​ចង់​រៀន​ភាសា​ចិន យើង​អាច​ស្វែងរក​ដោយ​សរសេរ​ថា HSK Chinese Level 1។ អ៊ីចឹង! នឹង​មាន​ឯកសារ​ដែល​ពាក់ព័ន្ធ​រាប់ពាន់ ក៏​ដូចជា​គណនី​អ្នក​ប្រើប្រាស់​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​បាន​ចែករំលែក​ពី​ភាសា​នេះ។ ដូច្នេះ​ហើយ​យើង​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ការ​បង្ហោះ​ទាំងអស់​នោះ​ដើម្បី​សិក្សា​ដោយ​ខ្លួនឯង​បាន​យ៉ាង​ងាយស្រួល។

៥. Pinterest Interface (ផ្ទៃ​នៃ​កម្មវិធី)​​​ រៀប​បាន​ស្អាត មាន​សណ្ដាប់ធ្នាប់ និង​មាន​ភាព​ងាយស្រួល​សម្រាប់​ការ​រៀបចំ​ឯកសារ ជា​ពិសេស​គឺ​ការ​ស្វែងរក​ព័ត៌មាន​អ្វីមួយ វា​មិន​រញ៉េរញ៉ៃ​ដូច​ហ្វេសប៊ុកឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦. Pinterest ក៏​ជា​កម្មវិធី​សម្រាប់​អ្នក​ដែល​មាន​បទពិសោធន៍ ឯកទេស​ក្នុង​ការងារ​អ្វីមួយៗ​រួមមាន ការ​បង្កើត​ការ​ច្នៃប្រឌិត​ថ្មី ការ​ធ្វើ​មុខ​ម្ហូប ការ​តុបតែង​ហាង​ឬ​ផ្ទះ ការ​លក់​ផលិតផល របៀប​នៃ​ការ​ស្លៀកពាក់ អ្នក​ឌីហ្សាញ​ឬ​ការងារ​ផ្សេងៗទៀត ដែល​យើង​អាច​ប្រើ​វា​ដើម្បី​ទាក់ទាញ​អតិជន​ប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ ឬ​ដើម្បី​ទិញ​ផលិតផល​ជាដើម ។

៧. Pinterest ក៏​មាន​នូវ​របារ​ដំណឹង​សម្រាប់​ផ្ដល់​ដំណឹង និង​ធ្វើការ​ទំនាក់ទំនង​តាម​ឈែត រវាង​អ្នក​ប្រើប្រាស់​បណ្ដាញ​នេះ​ដូចគ្នា​បាន​ផង​ដែរ ។

៨. Pinterest ជាកម្មវិធី AI មួយ​ដែល​អាច​ទាយ​ដឹង​ពី​ចំណូលចិត្ត​របស់​យើង ដោយ​ការ​សិក្សា​យោង​ទៅ​តាម Board និង​ប្រធានបទ​ដែល​យើង​ធ្លាប់​ស្វែងរក​ពី​មុន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ All about Pinterest

ចុចអាន៖ការ​ពិត​ពី Youtube ដែល​យើង​មិន​សូវ​បាន​ដឹង

ចុចអាន៖កុំ​ឲ្យ​ស្មាតហ្វូន​ឆាប់​ឡើង​កម្ដៅ​និង​ខូច​ថ្ម គួរ​អនុវត្ត ៣ គន្លឹះ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម