ព័ត៌មានជាតិ
អ្នកខ្លះមិនដឹងខ្លួនទេ USB Flash Drive ប្រើប្រាស់រួច មានហានិភ័យខ្លាំងណាស់
អ្នកប្រើប្រាស់មួយចំនួនមិនមានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យនៅក្នុងUSB Flash Drive ឬ Memory cards ជាដើម។

នាយកដ្ឋានប្រឆាំំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់អ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្នចំពោះទិន្នន័យ នៅពេលចង់លក់ឬឱ្យឧបករណ៍ទាំងនោះទៅអ្នកដទៃ។ យោងតាមការបង្ហាញឱ្យដឹងពីអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Abertay ថាមាន USB Flash Drive បានប្រើប្រាស់រួចហើយ ដែលពួកគេបានទិញពីក្រុមហ៊ុន eBay គឺនៅមានផ្ទុកទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់មុនៗ។ ឆ្លងតាមការវិភាគនៃ USB Drive ចំនួន១០០គ្រាប់ដែលបានទិញ ពួកគេបានរកឃើញឯកសារចំនួន ៧៥ ០០០ ដែលមានព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់នៅក្នុងនោះ។ ក្នុងចំណោម USB Drive ចំនួន១០០គ្រាប់នោះ មានតែ៣២គ្រាប់ប៉ុណ្ណោះដែលមិនមានផ្ទុកទិន្នន័យ ២៦គ្រាប់អាចទាញយកទិន្នន័យបានមួយចំនួន និង៤២គ្រាប់ទៀតអាចទាញយកទិន្នន័យបានទាំងស្រុង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះ USB Drive របស់ខ្លួនមុនពេលដែលលក់ឬឱ្យទៅអ្នកដទៃប្រើ ដើម្បីការពារឯកសារសំខាន់ៗផ្ទាល់ខ្លួនដែលមាននៅក្នុងនោះ។ ដំបូងសូមលុប (Formatting) ចោលទិន្នន័យទាំងអស់ដែលមាននៅក្នុងនោះ បន្ទាប់មកចម្លងទិន្នន័យដែលមិនបានការចូលឱ្យពេញ ហើយលុបចោលទិន្នន័យនោះម្ដងទៀត។
សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានផ្សព្វផ្សាយ រួចមកហើយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានផ្ទុកនៅក្នុង Hard Drive របស់កុំព្យូទ័រ ព្រោះរាល់ការលុបទិន្នន័យទាំងអស់មិនត្រូវបានលុបចោលទាំងស្រុងចេញពី Hard Drive នោះទេ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ