អ្នកខ្លះ​មិន​ដឹង​ខ្លួន​ទេ USB Flash Drive ប្រើប្រាស់​រួច មាន​ហានិភ័យ​ខ្លាំង​ណាស់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

បច្ចេកវិទ្យា

អ្នកខ្លះ​មិន​ដឹង​ខ្លួន​ទេ USB Flash Drive ប្រើប្រាស់​រួច មាន​ហានិភ័យ​ខ្លាំង​ណាស់

Published

on

អ្នកប្រើប្រាស់មួយចំនួនមិនមានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យ​នៅ​ក្នុង​USB Flash Drive ឬ Memory cards ជាដើម។

នាយកដ្ឋានប្រឆាំំង​បទល្មើស​បច្ចេកវិទ្យា ក្រើន​រំលឹក​ដល់​អ្នក​ប្រើប្រាស់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្នចំពោះទិន្នន័យ នៅពេលចង់លក់ឬឱ្យឧបករណ៍ទាំងនោះទៅអ្នកដទៃ។​ យោងតាមការបង្ហាញឱ្យដឹងពីអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Abertay ថាមាន USB Flash Drive បានប្រើប្រាស់រួចហើយ ដែលពួកគេបានទិញពីក្រុមហ៊ុន eBay គឺនៅមានផ្ទុកទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់មុនៗ។ ឆ្លងតាមការវិភាគនៃ USB Drive ចំនួន១០០គ្រាប់ដែលបានទិញ ពួកគេបានរកឃើញឯកសារចំនួន ៧៥ ០០០ ដែលមានព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់នៅក្នុងនោះ។ ក្នុងចំណោម USB Drive ចំនួន១០០គ្រាប់នោះ មានតែ៣២គ្រាប់ប៉ុណ្ណោះដែលមិនមានផ្ទុកទិន្នន័យ ២៦គ្រាប់អាចទាញយកទិន្នន័យបានមួយចំនួន និង៤២គ្រាប់ទៀតអាចទាញយកទិន្នន័យបានទាំងស្រុង។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះ USB Drive របស់ខ្លួនមុនពេលដែលលក់ឬឱ្យទៅអ្នកដទៃប្រើ ដើម្បីការពារឯកសារសំខាន់ៗផ្ទាល់ខ្លួនដែលមាននៅក្នុងនោះ។ ដំបូងសូមលុប (Formatting) ចោលទិន្នន័យទាំងអស់ដែលមាននៅក្នុងនោះ បន្ទាប់មកចម្លងទិន្នន័យដែលមិនបានការចូលឱ្យពេញ ហើយលុបចោលទិន្នន័យនោះម្ដងទៀត។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានផ្សព្វផ្សាយ រួចមកហើយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានផ្ទុកនៅក្នុង Hard Drive របស់កុំព្យូទ័រ ព្រោះរាល់ការលុបទិន្នន័យទាំងអស់មិនត្រូវបានលុបចោលទាំងស្រុងចេញពី Hard Drive នោះទេ៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម