Connect with us

បច្ចេកវិទ្យា

រយៈពេល​២៩​ឆ្នាំ ​កីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​ជិត ១០០​គ្រឿង មេដាយ​ប្រាក់​និង​សំរឹទ្ធ​ជាង ២០០​គ្រឿង​លើ​ឆាក អន្តរជាតិ

បានផុស

នៅ

ភ្នំពេញ ​៖​ លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​លោក តែម ម៉ឺន អគ្គ លេខាធិការ​រង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” ដើម្បី​រម្លឹក​ពី​កិច្ចខិតខំ​ប្រឹងប្រែង លះបង់ កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​ដ៏​មានតម្លៃ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុងការ​ដឹកនាំ​ប្រ​ភេ ទ​កីឡា​ប៊ូល និង​ប៉េតង់​រហូត​ទទួលបាន​ភាព​ល្បី ល្បាញ ការកោតសរសើរ​ទាំង​ថ្នាក់ជាតិ និង ពិភពលោក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក ស សុខា បាន​មានប្រសាសន៍ថា ជាក់ ស្តែង​នា​ពេល​កន្លងទៅ យើង​បាន​រៀប​ចំ​ពាន រង្វាន់ សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ចំនួន ៧​ដង និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង បាន​ចំនួន ១៩​ដង រួចមកហើយ​។ ប៉ុន្តែ​ឆ្នាំនេះ យើង​មើលឃើញថា ស្ថានភាព​របស់​យើង​មិន សូវ​ល្អ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ យាយី ក៏​អាក់ខាន​ទៅវិញ​។

លោក​បាន​បន្ត​ថា ដ្បិត​យើង​បាន​បាត់បង់​ស្ថាប​និក​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ជា​បុគ្គល​ដ៏​ឆ្នើម​អស់ រយៈពេល ៣​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​ក្នុងនាម​អ្នក​បន្តវេន និង​ក្រោម​ការ​ចង្អុល បង្ហាញ​ពីស​ម្តេច​ប្រធានកិត្តិយស គឺ សម្តេច​ក្រឡាហោម ស ខេង ខ្ញុំ​និង​ថ្នាក់ដឹកនាំ​សហព័ន្ធ នឹង​ខិតខំ​ប្រឹង ប្រែង​រួមគ្នា​មួយរយ​ភាគរយ​ឥត ងាករេ ក្នុង​ការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស មាន​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម អ្នក​បច្ចេកទេស និង​ផលិត​កីឡាករ​-​កីឡាការិនី ឲ្យ​មាន​គុណភាព​បន្ថែមទៀត ដើម្បី​ចូលរួម​ប្រកួត​ដណ្តើមយក​មេដាយ ជូន​ជាតិ​មាតុភូមិ​។

ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​១៩៩១​។ បន្ទាប់ពី​ដំណើរ​២៩​ឆ្នាំ​មក នេះ កីឡា​ប៉េតង់​កម្ពុជា​បាន​សាង​ស្នាដៃ​ជាច្រើន​លើ​ឆាក អន្តរជាតិ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​រហូត​ជិត​១០០ មេ​ដាយ​ប្រាក់ និង​សំរឹទ្ធ​ជាង ២០០​មេដាយ។

ពានរង្វាន់ «​គរុ​គុណ​» លើក​ទី​១ នេះ មាន​ក្លិប -​សមាគម ចំនួន ៥៨ មកពី​រាជ ធានី​-​ខេត្ត​មួយ ចំនួន ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ត្រូវ​ចែក​មេដាយ​អស់ ៧២ មេដាយ​។ សរុប​អ្នកចូលរួម មាន​ចំនួន ៤៩៥ នាក់ ក្នុងនោះ​គ្រូបង្វឹក -​ថ្នាក់ ដឹកនាំ ៩៧​នាក់ និង​អត្ត​ព​លិ​ក ៣៩៨​នាក់ ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​សរុប ចំនួន ១៣៨ វិ​ញ្ញា សា​។ អ្វីដែល​ខ្ញុំ​កាន់តែ​សប្បាយចិត្ត​នៅថ្ងៃនេះ ពេល​ខ្ញុំ​បានឃើញ ក្លិប​-​សមា គម ចំនួន ៣៤ ឯណោះ​មកពី​បណ្តា​ខេត្ត​នានា ក្នុងចំណោម​ក្លិប​-​សមាគម សរុប​ទាំង ៥៨ ដែលមាន​វត្តមាន​នាឱកាស នេះ។

លោក​រំពឹង​ថា ការរៀបចំ​ពានរង្វាន់​នេះ នឹង​ដំណើរការ​ទៅ​រលូន ដោយសារ​យើង​ធ្លាប់មាន បទពិសោធន៍​ក្នុង​ការ​រៀប​ចំការ ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​លំដាប់​ពិភព លោក​កាលពី ចុងឆ្នាំ​២០១៩ កន្លងទៅ ដែលមាន​ប្រទេស​រហូតដល់ ៤៩​ប្រទេស បាន​ចូលរួម និង​បានរៀបចំ​ពាន​ក្នុង ស្រុក​ជាច្រើន​រួចមកហើយ​។

លោក សូ​មៃ សុខ​គា អគ្គលេខាធិការ​រង​សហ ព័ន្ធ​បាន​រាយការណ៍​ថា ការប្រកួត​ខាងលើ​មាន ៨ វិញ្ញាសា​រួមមាន បុរស (​ពាន់​ធំ​) ៣​នាក់ ទល់​៣ នាក់ (​បម្រុង​១ នាក់​) នារី ៣​នាក់​ទល់​៣​នាក់ (​បម្រុង​១ នាក់​) យុវជន ១៨​ឆ្នាំ​ចុះ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​ឆ្នាំ​កំណើត​ពី​២០០ ២) យុ​វនា រី ១៨​ឆ្នាំ ចុះ ២​នាក់ ទល់ ២ នាក់ (​ឆ្នាំ​កំណើត​ពី​២០០២)។

ចំណែក​វិញ្ញាសា​វ័យចាស់ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​អាយុ​៥៥​ឆ្នាំ​ឡើង​) យុវជន ១៥​ឆ្នាំ​ចុះ ១​នាក់ ទល់ ១​នាក់​(​ឆ្នាំ​កំណើត​ពី​២០០៥) យុវនារី ១៥​ឆ្នាំ​ចុះ​១ នាក់ ទល់ ១​នាក់ (​ឆ្នាំ​កំណើត​ពី​២០០ ៥ សមាគម : នារី និង​វ័យចាស់ អាច​ចូលរួមបាន​ចាប់ ពី​ចំណាត់ថ្នាក់​លេខ​០៥​ឡើង និង​បុរស (​ពាន​ធំ​) អាច​ចូលរួមបាន​ចាប់ ពី​ចំណាត់ថ្នាក់​លេខ​០៩​ឡើង។

ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ “​គរុ​គុណ ”​នឹង​ប្រព្រឹត្តទៅ​រយៈ ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
ដោយ ៖ វិ​សិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម