បច្ចេកវិទ្យា
google ប្រកាសទាញខ្សែកាបក្រោមដីភ្ជាប់អាមេរិកទៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈកោះតៃវ៉ាន់
Google ប្រកាសថា គេទទួលបានការយល់ព្រមពីអាមេរិក ក្នុងដំណើរការទាញខ្សែកាបក្រោមដីភ្ជាប់ទៅកាន់កោះតៃវ៉ាន់ផ្ទាល់ហើយ។
នេះជាគម្រោងបង្កើនសមត្ថភាពជាអតិបរមារបស់Google នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្រោមការគំាទ្ររបស់អាមេរិក។
ដោយត្រូវបានបើកដៃដោយក្រសួងយុត្តិធម៌អាមេរិក ហ្គូហ្គលបានចាប់ដំណើរការបណ្ដាញខ្សែកាបអុបទិកកម្រិតបាតសមុទ្រជាបណ្តោះអាសន្ន ភ្ជាប់ពីសហរដ្ឋអាមេរិកទៅអាស៊ីតាមរយៈកោះតៃវ៉ាន់។
ហ្គូហ្គោល បានឆ្លៀតធ្វើសំណើរនេះឡើង ដោយអះអាងពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងលើអុបទិកបាន និងត្អូញអំពីបន្ទុកស្វែងរកការងារបន្ថែមឲ្យពលរដ្ឋខណៈវិបត្តិសេដ្ឋកិច្ច។
ហ្គូហ្គោលថាខ្លួនត្រូវការសមត្ថភាពភ្ជាប់បន្ថែម។
ក្រុមហ៊ុនបានដាក់ពាក្យសុំនៅថ្ងៃទី ២ ខែមេសាដោយនិយាយថាខ្លួនត្រូវការ “បន្ទាន់” ។
សក្តានុពលនៃប្រព័ន្ធអុបទិចថ្មីនេះ អាចឈានដល់សមត្ថភាពអតិបរមានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេលត្រឹម ៦ ខែខាងមុខនេះ។
នាយកដ្ឋានយុត្តិធម៌ និងគាំទ្រដោយនាយកដ្ឋានសន្តិសុខនិងការពារជាតិអាមេរិក បានយល់ព្រម។
ហ្គូហ្គោល បានប្រកាសកាលពីចុងខែមីនាថា ខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ននូវវីដេអូទាំងអស់នៅលើយូធ្យូបព្រោះការប្រើប្រាស់កើនឡើង។
ក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការខ្សែកាបទាំងនៅលើដីនិងសមុទ្រក្រោមដើម្បីធានាបាននូវសេវាកម្មរហ័ស។ កាលពីឆ្នាំមុនក្រុមហ៊ុននេះបានដាក់ឱ្យដំណើរការនូវខ្សែបណ្តាញEquianoដែលជាបណ្តាញខ្សែកាបពីទ្វីបអាហ្វ្រិកឆ្ពោះទៅអឺរ៉ុប។
ប្រែសម្រួល៖ចម្រើនតារា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង