Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះ

បានផុស

នៅ

ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត ចាប់​ផ្ដើម​ស្រក​ចុះ​ខ្លះ​ហើយ ខណៈ​មន្ត្រី​ជំនាញ នៅ​តែ​បន្ត​តាមដាន​ជាប់​ជា​ប្រចាំ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានឲ្យដឹងថា សភាព​ការ​ទឹកតាមដងស្ទឹងព្រែកត្នោត គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ គឺនៅលើសំណង់បង្ហៀរមានកម្ពស់ទឹក៦,៦០ម៉ែត្រ លើ​បង្ហៀរ ថយចុះ ០,០៧ម៉ែត្រ ចំណែក​ស្ថានភាព​ទឹក​នៅតាមដងស្ទឹង ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ ។

របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក និងឧតុនិយម បញ្ជាក់ថា ទឹកមានការស្រកចុះយឺត អាច​បណ្ដាល​មកពីការសាងសង់ស្ពាន កាត់ស្ទឹងក្រោមវត្តសាក់សំពៅ ដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន។

សូមបញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត បានធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះរបស់​ខេត្ត​កណ្ដាល និង​ខណ្ឌ​ដង្កោ ហើយពលរដ្ឋជាងពីពាន់គ្រួសារ ត្រូវបានអាជ្ញាធរ​ជម្លៀស​ទៅកាន់ទីទួល​សុវត្ថិភាព៕

ចុចអាន ៖ សម្រេច​បិទចរាចរ​រថយន្ត​ធុនធំ តាម​​ផ្លូវជាតិ​លេខ ៤ ពី​ផ្សារ​ព្រៃផ្តៅ ដល់​ផ្លូវ​ខេត្ត ១៣០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ខេមរៈ សិរីមន្ត ប្រកាសចេញបទបែបប្រពៃណី ក្រោយរងការរិះគន់បទបែបសម័យទំនើប

ព័ត៌មានជាតិ២០ នាទី មុន

ក្រុមហ៊ុន​អ្នក​ឧកញ៉ា គិត ម៉េង ប្រកាស​​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសថ្មីមួយទៀតនៅ​ខេត្ត​កណ្តាល​

ព័ត៌មានជាតិ២៣ នាទី មុន

លោក ស សុខា លើកទឹកចិត្តសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើនការបណ្ដុះបណ្ដាលជំនាញព័ត៌មានឌីជីថល

ជីវិតកម្សាន្ដ៣២ នាទី មុន

ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ថៃ ពិនិត្យរោងចក្រគ្រប់គ្រងដោយជនជាតិចិន ទូទាំងប្រទេស ក្រោយហេតុការណ៍រន្ធត់ ស្លាប់កម្មករ ៦នាក់

Sokha Hotels

ព័ត៌មានពេញនិយម