ព័ត៌មានជាតិ
អ្នកលក់ឥវ៉ាន់ដឹកដាក់តាមផ្ទះឈឺតែ៣ថ្ងៃ គ្រួសារយកទៅមន្ទីរពេទ្យទើបដឹងថាកើតជំងឺកូវីដ ក៏ស្លាប់នៅមន្ទីរពេទ្យ
ភ្នំពេញ ៖ បុរសម្នាក់ដែលប្រកបរបរដឹកអីវ៉ាន់ដាក់ឲ្យម៉ូយតាមផ្ទះបានបាត់បង់ជីវិត ខណៈដែលគ្រួសារមិនដឹងថា អ្នកជំងឺមានជំងឺកូវីដ១៩។

តាមការបញ្ជាក់ពីក្រុមគ្រួសារបានឲ្យដឹងថា បុរសដែលមានវិជ្ជមានកូវីដហើយបានស្លាប់មុននេះគឺមានឈ្មោះ លន់ ឡា អាយុ៤៧ឆ្នាំ រស់នៅផ្ទះជាន់ទី១ ក្រុម១ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភរិយាសពបានឲ្យដឹងថា កាលពី៣ថ្ងៃមុន ប្តីរបស់គាត់បានត្រឡប់មកពីដឹកអីវ៉ាន់ឲ្យម៉ូយហើយមានអាការៈក្តៅខ្លួន ក៏ទៅទិញថ្នាំលេបហើយមិនបាត់សោះ។ ក្រុមគ្រួសារពុំបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺនៅព្យាបាលក្នុងផ្ទះ។ លុះដល់វេលាម៉ោង១០នាទីព្រឹកថ្ងៃទី១០ខែមេសានេះ ក្រុមគ្រួសារបានសម្រេចដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយបានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៧យប់ថ្ងៃដដែល។

យោងតាមប្រសាសន៍លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺកូវីដ១៩ ដែលព័ត៌មាននេះ គឺលោកគ្រូពេទ្យបានបញ្ជាក់។ គ្រួសារមួយនេះ មានសមាជិកជាច្រើន ដែលរស់នៅក្នុងផ្ទះតែមួយអាចឆ្លងមេរោគដ៏សាហាវនេះទាំងអស់គ្នា៕
ដោយ ៖ នរា







-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត