Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ម្នាក់រស់នៅ ក្រុង​បាវិត បានស្លាប់​នៅមន្ទីរពេទ្យស្វាយជ្រំ

បានផុស

នៅ

លោក វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១មេសានេះថាអ្នកជំងឺកូវីដ១៩ម្នាក់ ជាស្ត្រីជនជាតិខ្មែរអាយុ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

លោក វេជ្ជបណ្ឌិត កែរ រដ្ឋា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺនេះបានឆ្លងជំងឺកូវីដ១៩ពីអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ឈ្មោះហួត សុខា ហើយក្រុមការងារបានយកសំណាកលើកទី១នៅថ្ងៃទី០១មេសា ដោយទទួលបានលទ្ធផលអវិជ្ជមាន។ ប៉ុន្តែដោយសារស្ថានភាព​អ្នក​ជំងឺ​ពុំបានធូរស្បើយនៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ ក្រុមការងារក៏បានយកសំណាកធ្វើតេស្តជាលើកទី២ ជាលទ្ធផលមានវិជ្ជមាន​កូវីដ១៩​ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយជ្រំ។

លោក វេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា អ្នកជំងឺមានសភាពធ្ងន់ធ្ងរដោយសារមានជំងឺប្រចាំកាយ រួមមានជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម។

យ៉ាងណា​មិញលោក​បញ្ជាក់ថា ចំពោះមូលហេតុនៃការស្លាប់របស់អ្នកជំងឺខាងលើសូមរង់ចាំការប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម