Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ​លួចគាស់កូនក្រឡឹងជណ្តើរ

បានផុស

នៅ

សមត្ថកិច្ចក្រុងបាត់ដំបង បានចាប់ខ្លួនបុរសជនសង្ស័យមុខសញ្ញាចោរកម្មលួចគាស់កូនក្រឡឹងជណ្តើរផ្ទះ។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថានៅវេលាម៉ោង៩៖៣០ថ្ងៃទី១០ ខែមេសា ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានថា មានករណីចោរចូលលួចគាស់កូនក្រឡឹងបង្កាន់ដៃជណ្តើរ មានម្ចាស់ឈ្មោះ យស​ វណ្ណជីរិន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បុគ្គលិកធានាគារ កាណាឌីយ៉ា មានទីលំនៅ ភូមិរតន: សង្កាតរតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលព័ត៌មានភ្លាម លោកអធិការ បានចាត់កំលាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ​និងបានធ្វេីការ​ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ តាមការឯកភាពពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្ត នៅវេលាម៉ោង ២ និង ១៥ នាទី រសៀលថ្ងៃដដែល។    

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អុិន​ សារ៉ាថា ភេទប្រុស អាយុ ៣៩ឆ្នាំ​ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ដោយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីលួច។

ក្រោយពីសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានចូលលួចគាស់កូនក្រឡឹងបង្កាន់ដៃជណ្តើរផ្ទះ គេទុកចោលហេីយមិនមានចាក់សោរទ្វារក្រោយពិតប្រាកដមែន ដោយយកទៅលក់វិញក្នុង១គ្រាប់បានតម្លៃ១០ដុល្លារ។ 

សំភារ:ដកហូតរួមមាន ញញួរចំនួន០១ កូនក្រឡឹងធ្វេីពីឈេីចំនួន៤គ្រាប់ កន្រ្តៃចំនួន០១ ទួណឺវុីសចំនួន០១ ដង្កាប់ចំនួន០១ និង កាំបិតចុងស្រួចចំនួន០១ ដោយបច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងត្រូវបាន ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម