Connect with us

ព័ត៌មានជាតិ

អនុក្រឹត្យថ្មី៖ កាតព្វកិច្ចចាក់វ៉ាក់សាំងអនុវត្តចំពោះមន្ត្រី និងអ្នកប្រកបរបរមួយចំនួន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។

អនុក្រឹត្យនេះមានគោលបំណងកំណត់ អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា ៣ នៃអនុក្រឹត្យចែងថា កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ត្រូវអនុវត្តចំពោះ៖

  • មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ
  • ពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ
  • ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការ

កាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។

តាមអនុក្រឹត្យបញ្ជាក់ថា កាតព្វកិច្ចក្នុងការទទួលចាក់វ៉ាក់សាំង មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុសុខភាព និងមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាល មានសមត្ថកិច្ច៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សំណាក​ចំណីអាហារ​១២​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​រក​សារធាតុ​ហាមឃាត់

កីឡា៨ នាទី មុន

អបអរសាទរ! U20 កម្ពុជា បាន​ឈ្នះ បារ៉ែន បង្កើត​ក្តី​សង្ឃឹម​​ឡើង​វគ្គ​បន្ត​

ចរាចរណ៍១ ម៉ោង មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

Sokha Hotels

ព័ត៌មានពេញនិយម