Connect with us

ព័ត៌មានជាតិ

ស្លាប់៤៦៥នាក់ និងរបួស ១១៨៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយ:ពេល១០១ថ្ងៃ

បានផុស

នៅ

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល១០១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨២៧លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៤៦៥ នាក់ របួសចំនួន ១១៨៤នាក់ របួសធ្ងន់ចំនួន៧០០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា រយៈពេល១០១ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន ៧២៨៣២គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូចំនួន ៥៣២៣៦ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៥៥៩៦ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៥៣៣១ គ្រឿង និងរថយន្តធំចំនួន ៤២៦៥ គ្រឿង។

សម្រាប់ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ លើក ក្នុងនោះស្លាប់ចំនួន០២ នាក់ របួសចំនួន០៧ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៣ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៥។ លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន បានឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី១១ ខែមេសា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន២៥៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៩០ គ្រឿង។

ក្នុងចំណោមម៉ូតូល្មើសទាំង១៦៨ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន១៦០ នាក់, បើកបរល្មើសសញ្ញាចំនួន០៣ គ្រឿង, បើកបរដោយអត់ស្លាកលេខចំនួន០៤ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០១ នាក់។ ចំណែករថយន្តទាំង៩០ គ្រឿងនោះ មានរថយន្តតូចចំនួន៤៧ គ្រឿង និងរថយន្តធំចំនួន៤៣ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន០២ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១០ នាក់, ល្មើសញ្ញាចំនួន០៧  គ្រឿង, បត់ជែង០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៣៩ នាក់,  លើស ចំណុះចំនួន០៧ គ្រឿង, ស្រវឹង០១ នាក់, អត់ស្លាកលេខចំនួន ០៧ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន០៧នាក់, ឆៀក ០៥ នាក់ និងអាជីវកម្ម០៤ គ្រឿង៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម