Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​ម្នាក់​បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ​ មើល​រឿង​បណ្តើ​របណ្តាល​ឲ្យ​ឆក់​ស្លាប់​

បានផុស

នៅ

ក្មេង​ស្រី​ម្នាក់បានបញ្ចូលថ្មទូរស័ព្ទបណ្តើរមើលរឿងបណ្តើរបណ្តាលឲ្យឆក់ស្លាប់ ដោយសារ​ដាក់​ទូរស័ព្ទ​នៅ​លើ​ដើមទ្រូង​ ។​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២១​ ក្នុងភូមិ​ចុង​កោះ​ សង្កាត់​កោះ​ទ្រង់​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ខេ​ង​ កា​ណា​ អាយុ​១០​ឆ្នាំ​ ។​ ចំណែក​ទូរស័ព្ទ​ដែល​ឆ្លង​ចរន្ត​តាម​រយៈ​ខ្សែ​បញ្ចូល​ថ្ម​ឆក់​នាង​ស្លាប់​ម៉ាក​អាយ​ហ្វូ​ន​៥(iPhone-5)​ ។​

សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​ សូម​ចៀសវាង​ដាច់ខាត​កុំ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ពេល​កំពុង​បញ្ចូល​ថ្ម​ ព្រោះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​​ដូច​ជា​ ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆក់​ ឬ​អាច​ក្តៅ​ទូរស័ព្ទ​បណ្តាល​ផ្ទុះ​បាន​៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម