Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរ! ថៃ ព្រមានថា អ្នកឆ្លងកូវីដ អាចកើនដល់ជិត ៣ម៉ឺនករណី ក្នុងមួយថ្ងៃ

បានផុស

នៅ

មន្ត្រីសុខាភិបាលជាន់ខ្ពស់ថៃ បានព្រមានថា មនុស្សជាង២៨,០០០នាក់ អាចឆ្លងជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃនៅខែក្រោយ ប្រសិនបើមិនមានវិធានការទប់ស្កាត់អំឡុងពេលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះទេនោះ។

This image has an empty alt attribute; its file name is Untitled-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ពីករណីជំងឺកូវីដ-១៩ ចំនួន ៩៦៧ករណីកាលពីម្សិលមិញ។

អគ្គលេខាធិការរងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) លោក Sopon Iamsirithaworn បាននិយាយថា ផ្នែករោគរាតត្បាតរបស់ខ្លួនសហការជាមួយកម្មវិធីគោលនយោបាយសុខភាពអន្តរជាតិ បានធ្វើការព្យាករណ៍អំពីចំនួនមនុស្សដែលអាចឆ្លងរោគក្នុងមួយថ្ងៃ ប្រសិនបើវិធានការសុវត្ថិភាពមិនត្រូវបានអនុវត្តទេនោះ។

This image has an empty alt attribute; its file name is 1604920900_1-org.jpg

លោកនិយាយថា នៅក្នុងសេណារីយ៉ូអាក្រក់បំផុតបើគ្មានវិធានការគ្រប់គ្រងជំងឺ មនុស្សរហូតដល់ទៅ ២៨.៦៧៨នាក់អាចឆ្លងកូវីដក្នុងមួយថ្ងៃ។

លោកវេជ្ជបណ្ឌិត Sopon និយាយថា ការចម្លងថ្មីបំផុតភាគច្រើនរបស់ប្រទេសថៃ គឺទាក់ទងទៅនឹងចង្កោមរង្គសាល ដែលឥឡូវនេះ បានរាលដាលដល់ខេត្តចំនួន៧០ហើយ។

Thailand's 'Hi-So' elite blamed for new Covid-19 cases forcing closure of  nightspots | South China Morning Post

លោកបន្តថា​ កន្លែងកម្សាន្តនៅក្នុងខេត្តចំនួន៤១ ត្រូវបានបញ្ជាឲ្យបិទរយៈពេល២សប្តាហ៍ ហើយកន្លែងកម្សាន្តពេលរាត្រីនៅតាមខេត្តចំនួន៣៦ផ្សេងទៀត ក៏អាចត្រូវបានបញ្ជាឲ្យបិទផងដែរប្រសិន បើវាត្រូវបានវាយប្រហារដោយជំងឺរាតត្បាត។

លោកវេជ្ជបណ្ឌិតគូសបញ្ជាក់ថា ម្ចាស់ហាងស្រានៅក្នុងខេត្តចំនួន៣៦ ត្រូវតែតាមដានពិធីការត្រួតពិនិត្យជំងឺ ដែលរួមមានទាំងការពាក់ម៉ាស់និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូវីដនៅថៃ ហក់ឡើងខ្ពស់ ថ្ងៃនេះរកឃើញរហូតដល់ទៅ ៧៨៩ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម