ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ ពលរដ្ឋប្រេស៊ីលរាប់លាននាក់កំពុងជួបគ្រោះអត់ឃ្លាន ចំពេលវិបត្តិកូវីដ-១៩
ប្រទេសប្រេស៊ីលបានកំពុងរងការវាយប្រហារដ៏អាក្រក់ពីជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលបានសម្លាប់មនុស្សជាង៣៥១ពាន់នាក់ហើយ។
បន្ថែមលើវិបត្តិសម្លាប់មនុស្សដ៏អាក្រក់នេះ ប្រេស៊ីលបានកំពុងកើតមានវិបត្តិអត់ឃ្លាន និងអសន្តិសុខស្បៀងអាហារ។
យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាពលរដ្ឋជិត១១៧លាននាក់ ដែលចំនួននេះជាងពាក់កណ្តាលប្រជាជនប្រេស៊ីល ២១១លាននាក់រស់នៅដោយកង្វះស្បៀងអាហារ។
ក្រុមអ្នកជំនាញបានចង្អុលបង្ហាញពីចំនួនអត់ការងារធ្វើខ្ពស់ដោយសារកូវីដ-១៩ ការកាត់បន្ថយកម្មវិធីសង្គម និងការកើនឡើងតម្លៃចំណីអហារ និងសម្ភារៈប្រើប្រាស់ជាមូលហេតុខ្លះនៃបញ្ហាគ្រោះទុរ្ភិក្ស។
ប្រធានបណ្តាញអធិបតេយ្យភាពចំណីអាហារ និងការស្រាវជ្រាវសន្តិសុខស្បៀងប្រេស៊ីល (PENSSAN Network)ដែលបានសម្របសម្រួលក្នុងការសិក្សាកាលពីខែធ្នូនៅពេលប្រជាជនប្រេស៊ីលទទួលបានប្រាក់ពីរដ្ឋាភិបាលដើម្បីជួយសម្រាលពីវិបត្តិកូវីដ-១៩ លោក Renato Maluf បាននិយាយថា ៖«វាជាសោកនាដកម្មដែលអាចមើលឃើញទុកមុន។ វាជារឿងដ៏ធ្ងន់ធ្ងរបំផុត»។
ប្រទេសប្រេស៊ីលត្រូវបានដកចេញពីបញ្ជីអត់ឃ្លានពិភពលោករបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤ បន្ទាប់ពីការខិតខំប្រឹងប្រែងប៉ុន្មានឆ្នាំដើម្បីកាត់បន្ថយភាពអត់ឃ្លានបានជោគជ័យតាមរយៈកម្មវិធីសង្គម និងគោលនយោបាយសាធារណៈ។
លោក Luiz Inacio Lula da Silva ដែលក្រោយមកក្លាយជាប្រធានាធិបតីបាននិយាយក្នុងពិធីសច្ចាប្រណិធានកាន់តំណែងកាលពីឆ្នាំ២០០៣ថា ៖«ដរាបណាបងប្អូនប្រជាជនប្រេស៊ីលនៅតែមានភាពអត់ឃ្លាន យើងនឹងនៅតែមានហេតុផលដ៏អាម៉ាស់ដដែល»។
ប៉ុន្តែនៅឆ្នាំ២០១៥ វិបត្តិសេដ្ឋកិច្ច និងនយោបាយបានកើតមានឡើង។ វិធានការរឹតត្បិតត្រូវបានអនុវត្ត ហើយភាពអត់ការងារធ្វើបានកើតឡើងយ៉ាងអាក្រក់។ ៣ឆ្នាំក្រោយមក មុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលលោក Jair Bolsonaro បានឈ្នះ ភាពក្រីក្រ និងភាពអត់ឃ្លានដ៏អាក្រក់បានកើនឡើង។
លោក Marcelo Neri សេដ្ឋកិច្ចវិទូនៅមូលនិធិ Getulio Vargas Foundation របស់ប្រេស៊ីលបាននិយាយថា ៖«ស្ថានភាពបានកំពុងកាន់តែអាក្រក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ច្បាស់ណាស់ថា អសន្តិសុខស្បៀងបានកើនឡើងនៅឆ្នាំ២០២១នេះ»។
សមាជិកសភាគណបក្សពលករឆ្វេងនិយម និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Alexandre Padilha បាននិយាយថា ការកើនឡើងនូវភាពអត់ឃ្លាន និងអសន្តិសុខស្បៀងកំពុងបង្កបញ្ហាទ្វេឡើងកំឡុងពេលកូវីដ-១៩ ខណៈមនុស្សកំពុងស្វែងរកការងារធ្វើ ឬចំណីអាហារដែលធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យកូវីដ-១៩។
លោកថា ៖«វាជាសោកនាដកម្មលាយចូលគ្នាដែលរឹតតែបន្ថែមលើសោកនាដកម្មមនុស្សជាតិដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្រប្រេស៊ីល។ វាធ្វើឲ្យអន្តរាយដល់មនុស្សជំនាន់ក្រោយនៅក្នុងប្រទេសយើង»។
ប្រេស៊ីលជាប្រទេសនាំចេញចំណីអាហារធំមួយ ហើយ Sao Paulo ជាទីក្រុងអ្នកមានរបស់ប្រទេសមួយនេះ ។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងភាពក្រីក្រនៅក្នុងសង្កាត់មួយចំនួនដូចជា Jardim Keralux ជាដើម។
លោក Maluf មកពី PENSSAN Network និយាយថា ស្ថានភាពរឹតតែអាក្រក់ៗទៅនៅតំបន់ជនបទ។ អ្នកក្រនៅក្រុងអាចដើរតាមផ្លូវសុំគេបាន តែអ្នកក្រនៅជនបទមិនអាច។
តម្លៃចំណីអាហារបានកើនឡើងយ៉ាងខ្លាំងកំឡុងពេលកូវីដ-១៩ ដែលធ្វើឲ្យពលរដ្ឋក្រីក្រគ្មានលទ្ធភាពទិញ។ យោងតាមវិទ្យាស្ថានភូមិសាស្ត្រ និងស្ថិតិប្រេស៊ីលថា ក្នុងមួយឆ្នាំ តម្លៃអង្កមួយគីឡូក្រាមបានឡើងជិត៧០% ខណៈសណ្តែកខ្មៅ ដំឡូង សាច់ ទឹកដោះគោ និងប្រេងសណ្តែងសៀងបានឡើងថ្លៃ៥១%, ៤៧%, ៣០%, ២០% និង៨៧%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ aljazeera
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់