បច្ចេកវិទ្យា
ហេតុផលដែលបង្ហាញថា សហគ្រិននានាមិនគួរមើលរំលងជំនាញ អាយធី (IT)
ជាការពិត គ្រប់អាជីវកម្មមិនអាចពឹងផ្អែកលើតែជំនាញលក់និងទីផ្សារប៉ុណ្ណោះទេ ដោយសារការធ្វើជំនួញ មានការប្រែប្រួលឥតឈប់ឈររៀងរាល់ថ្ងៃ។ ជាពិសេសក្នុងសម័យឌីជីថល ដើម្បីគ្រប់គ្រងអាជីវកម្មមួយឲ្យកាន់តែល្អ សហគ្រិនគ្រប់រូបមិនគួរមើលរំលងជំនាញផ្នែកពត៌មានវិទ្យា ឬ ជំនាញ IT ឡើយ។
ទាំងនេះជាហេតុផលដែលបង្ហាញថាសហគ្រិនគួរចេះជំនាញ IT៖
គ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរបស់អាជីវកម្ម។ ចំពោះសហគ្រិនវៃឆ្លាតនឹងដឹងច្បាស់ពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ជំនាញផ្នែកពត៌មានវិទ្យា អាចជួយកាត់បន្ថយការចំណាយប្រាក់ ចំណេញពេលវេលា ជួយឲ្យគ្រប់គ្រងក្រុមហ៊ុនបានល្អ និងមិនចាំបាច់ពឹងអ្នកមានជំនាញ IT ពីខាងក្រៅច្រើននាំឲ្យខាតប្រាក់ខែ។

បង្កើតគេហទំព័រដោយខ្លួនឯង៖ គេហទំព័រ (Website) គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្មសម័យឌីជីថល។ បើកាលណាសហគ្រិនចេះជំនាញ IT នោះពួកគេអាចបង្កើតវេបសាយមួយដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីផលិតផល ជួយជម្រុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជនផងដែរ។ ប៉ុន្តែបើម្ចាស់អាជីវកម្ម ទិញវេបសាយពីអ្នកដទៃ ពួកគេនឹងត្រូវចំណាយប្រាក់លើថ្លៃសេវាកម្ម Hosting និង Domain ប្រចាំខែ ឬ ប្រចាំឆ្នាំដើម្បីការពារសុវត្ថិភាពវេបសាយរបស់ខ្លួន។ ដូច្នេះ ការដែលសហគ្រិនចេះជំនាញនេះ មិនត្រឹមតែអាចបង្កើតវេបសាយមួយដោយខ្លួនឯងប៉ុណ្ណោះទេ វាក៏ជួយឲ្យចៀសវាងការចំណាយប្រាក់ច្រើនថែមទៀតលើការទិញពីគេ។

ចេះប្រើប្រាស់បណ្ដាញសង្គមច្បាស់លាស់៖ ការចេះប្រើប្រាស់បណ្ដាញសង្គមបានច្រើនជាប្រយោជន៍ដើម្បីទាក់ទាញអតិថិជនតាមរយៈ Facebook, Twitter និង Instagram ជាដើម។ មូលហេតុដោយសារ សហគ្រិនដែលចេះជំនាញព័ត៌មានវិទ្យាច្បាស់ អាចស្វែងយល់ពីរបៀបក្នុងការបង្ហោះផ្សាយផលិតផល ពេលណាដែលត្រូវបង្ហោះ និងប្រើប្រាស់សញ្ញា #Hastag បែបណាជាដើម។ តាមរយៈមធ្យោបាយនេះ វានឹងជួយក្នុងការផ្សព្វផ្សាយ Brand ដល់ក្រុមហ៊ុនបានយ៉ាងប្រសិទ្ធិភាពទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ thestartupmag
ចុចអាន៖បុគ្គល១០រូប ក្លាយជាអ្នកមានដោយសារ Live Stream
ចុចអាន៖Facebook បង្កើតកម្មវិធីសប្បាយៗអបអរពិធីបុណ្យចូលឆ្នាំខ្មែរដោយរក្សាសុវត្ថិភាព

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ