ព័ត៌មានអន្ដរជាតិ
ក្រោយចាក់វ៉ាក់សាំងរួច មានស្នាមកន្ទួលលើរាងកាយ ឬកន្លែងមុខម្ជុលរីកធំមួយសប្ដាហ៍ គ្រូពេទ្យជំនាញថាកុំភ័យ
ជាទូទៅផលប៉ះពាល់ភាគច្រើននៃវ៉ាក់សាំងកូវីដមានលក្ខណៈស្រដៀងគ្នានឹងការចាក់ថ្នាំផ្សេងទៀត ដូចជាឈឺនៅកន្លែងចាក់ថ្នាំ អស់កម្លាំង និងគ្រុន។ ការសិក្សាថ្មីមួយនិយាយថា មានប្រតិកម្មប្លែកមួយត្រង់ដៃគឺជាការឡើងស្នាមកន្ទួល ដែលមនុស្សកម្រជួបប្រទះ ហើយលេចឡើងនៅកន្លែងចាក់ថ្នាំរហូតដល់មួយសប្ដាហ៍ឬក្រោយពេលចាក់រួច។ វាអាចរីកធំធាត់ប្រហែលជា ៩៥ភាគរយ ដែលភាគច្រើននៃករណីនេះ បានផ្សារភ្ជាប់ជាមួយនឹងវ៉ាក់សាំង Moderna ប៉ុន្តែគ្មានគ្រោះថ្នាក់អ្វីនោះទេ។
ស្នាមកន្ទួលលើស្បែកបន្ទាប់ពីចាក់វ៉ាក់សាំង មិនត្រូវបានគេគិតថាមានគ្រោះថ្នាក់ទេ។ ការសិក្សាស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយប្រចាំសប្ដាហ៍នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្ររោគសើស្បែកអាមេរិកបានរកឃើញថា ការពន្យារពេលនៃការឆ្លើយតបប្រតិកម្មលើស្បែកចំពោះវ៉ាក់សាំង អាចកើតឡើងពី ១ ទៅ ៨ ថ្ងៃ បន្ទាប់ពីចាក់ថ្នាំ។ ភាគច្រើនវាកើតឡើងបន្ទាប់ពីចាក់វ៉ាក់សាំងដូសដំបូង ប៉ុន្តែមិនរារាំងមនុស្សពីការចាក់ដូសទីពីរឡើយ។
វេជ្ជបណ្ឌិត Esther Freeman ប្រធានផ្នែករោគសើស្បែកសុខភាពសកលនៃមន្ទីរពេទ្យរដ្ឋ Massachusetts សហរដ្ឋអាមេរិកបាននិយាយថា ” មនុស្សអាចមានស្នាមកន្ទួលពេញរាងកាយ ហើយនេះជារឿងគួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យខ្លាចបន្តិច ប៉ុន្តែអ្នកជំងឺទាំងនេះបានធូរស្បើយឡើងវិញ និងអាចវិលត្រឡប់មកចាក់វ៉ាក់សាំងដូសទីពីរតាមពេលកំណត់បាន ” ។
ស្នាមកន្ទួលលើស្បែកខុសពីប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំពោះវ៉ាក់សាំង ដូចជាប្រតិកម្មអាណាហ្វីឡាក់ទិច ដែលជាការហើមនិងអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស។ ចំពោះកន្ទួលជាធម្មតាវាកើតឡើងក្នុងរយៈពេលប៉ុន្មាននាទីនៃការចាក់ ដែលនេះជាមូលហេតុ CDC បានណែនាំឲ្យមនុស្សគ្រប់គ្នារង់ចាំ ១៥ ទៅ ៣០ នាទីបន្ទាប់ពីចាក់វ៉ាក់សាំងរួច។
លោក Freeman បន្ថែមថា ” ទោះយ៉ាងណាកន្ទួលដែលចាប់ផ្ដើមនៅពេលក្រោយចាក់ មិនបង្ហាញពីបញ្ហាធ្ងន់ធ្ងរទេ។ ចំពោះអ្នកដែលមានកន្ទួលចាប់ផ្ដើមពី ៤ ម៉ោងឡើងទៅបន្ទាប់ពីទទួលថ្នាំបង្ការនេះ ជាលទ្ធផលសូន្យភាគរយនៃពួកគេដែលអាចប្រឈមនឹងប្រតិកម្មអាណាហ្វីឡាក់ទិចឬប្រតិកម្មធ្ងន់ធ្ងរដទៃទៀត” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អ្នកជំនាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់