Connect with us

ព័ត៌មានជាតិ

ជា​បន្ទាន់! ក្រសួង​សុខាភិបាល​ណែនាំ អ្នក​ជាប់ពាក់ព័ន្ធ​មន្រ្តី​ ០៣ នាក់ ឆ្លងកូវីដ ១៩ ប្រញាប់​ទៅ​ធ្វើ​តេស្ត​

បានផុស

នៅ

ភ្នំពេញ៖លោក ស្រីវេជ្ជបណ្ឌិត  យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំដល់អ្នកដែលមានជាប់ពាក់ព័ន្ធទៅនឹងអ្នកមានកូវីដ១៩ចំនួន៣នាក់កាលពីម្សិលម៉ិញប្រញាប់ទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅមុខអគារវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

មន្រ្តីជាន់​ខ្ពស់​រូប​នេះ​ថា ដោយសារតែមានអ្នកពាក់ព័ន្ធករណីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅមានចំនួនច្រើនទើបតម្រូវឲ្យក្រុមការងារក្រសួងសុខាភិបាល បន្តយកសំណាកពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣វិច្ឆិកា ១ថ្ងៃទៀត ពិសេសអ្នកដែលបានធ្វើតេស្តវិជ្ជមានកាលពីម្សិលមិញ។

គួរបញ្ជាក់ថា អ្នកមានវិជ្ជមានវីរុសកូវីដ១៩ចំនួន៣នាក់កាលពីម្សិលមិញរួមមានលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជាកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោកស្រី បានណែនាំដល់អ្នកដែលមានការពាក់ព័ន្ធសូមទៅយកសំណាកនៅទីស្តីការគណៈរដ្ឋមន្ត្រី មុខអគារវិមានមិត្តភាពមួយថ្ងៃទៀត ហើយចំពោះអ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះក្រសួងនៅរក្សាសណ្ឋាគារសុខាភ្នំពេញ ទទួលឲ្យពួកគាត់ទៅធ្វើចត្តាឡីស័ក ដោយឥតគិតថ្លៃ។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ក្នុងនោះមានអវិជ្ជាមានចំនួន១១៤០នាក់និង៣នាក់វិជ្ជមានកូវីដ១៩ព្រមទាំង២៣នាក់ទៀតនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។

បើគិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន៤នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម