Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca

បានផុស

នៅ

គ្រូពេទ្យប្រហែលជាបានរកឃើញថា ហេតុអ្វីបានជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca អាចបណ្តាលឲ្យមានការកកឈាម ដែលគំរាមកំហែងដល់អាយុជីវិតក្នុងករណីដ៏កម្របំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញនិយាយថា ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ New England ហើយវាជាអាចជាគន្លឹះដ៏សំខាន់នៃការចាក់វ៉ាក់សាំង AstraZeneca ជាសកលដោយជួយអភិវឌ្ឍការព្យាបាលដែលមានប្រសិទ្ធិភាពសម្រាប់ផលរំខាន និងផ្តល់នូវតម្រុយអំពីវិធីធ្វើឲ្យប្រសើរឡើងនៃវ៉ាក់សាំង និងដោះស្រាយបញ្ហានេះ ។

សហអ្នកនិពន្ធទស្សនាវដ្តីខាងលើគឺលោកវេជ្ជបណ្ឌិត Theodore Warkentin សាស្រ្តាចារ្យផ្នែករោគសាស្ត្រ និងវេជ្ជសាស្ត្រម៉ូលេគុលនៅសាកលវិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេសកាណាដាបានពន្យល់ថា វ៉ាក់សាំង AstraZeneca ហាក់ដូចជាបង្កឲ្យមនុស្សមួយចំនួនបង្កើតអង់ទីគ័រលឿនពេកដែលផ្ដោតគោលដៅលើប្រូតេអ៊ីនក្នុងរាងកាយមនុស្ស ហៅថា កត្តាកោសិកាឈាម (PF4) ដែលជំរុញឲ្យកោសិកាឈាមធ្វើសកម្មភាព និងធ្វើឲ្យមានការកកឈាមតែម្ដង ។

លោក Warkentin បាននិយាយថា វាគឺជាអង់ទីគ័រដែលត្រូវបានបង្កឡើងដោយវ៉ាក់សាំង ហើយក្នុងកាលៈទេសៈខ្លះលទ្ធផលនៃការកកឈាមគឺមិនធម្មតា ។ បាតុភូតនេះគឺស្រដៀងគ្នាទៅនឹងផលរំខានដ៏កម្រមួយដែលបណ្តាលមកពីការប្រើថ្នាំ ហេប៉ារីន (Heparin) ដោយធ្វើឲ្យស្តើងសរសៃឈាមដែលបង្កដោយការស្ទះសរសៃឈាម (Thrombocytopenia) ។

ទន្ទឹមនោះក្រុមហ៊ុន AstraZeneca បានកត់សម្គាល់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ផលប៉ះពាល់នៃការកកឈាមរបស់វ៉ាក់សាំងនេះគឺកម្រណាស់ ហើយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និងទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាពចក្រភពអង់គ្លេស (MHPRA) សម្រេចចិត្តបន្តរក្សាវ៉ាក់សាំងនៅលើទីផ្សារដោយសន្និដ្ឋានថា អត្ថប្រយោជន៍របស់វាមានលើសហានិភ័យ ។

ទោះយ៉ាងណាគំរូរបស់វ៉ាក់សាំងនេះនឹងត្រូវបានបន្តធ្វើបច្ចុប្បន្នភាពដើម្បីរាយការណ៍ករណីកកឈាមដែលជាផលប៉ះពាល់ដ៏កម្រមួយ ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា “ក្រុមហ៊ុន AstraZeneca បានសហការយ៉ាងសកម្មជាមួយនិយតករដើម្បីអនុវត្តការផ្លាស់ប្តូរទាំងនេះទៅលើព័ត៌មានវ៉ាក់សាំង ហើយកំពុងធ្វើការដើម្បីយល់ពីករណីទាំងនោះ និងយន្តការដែលអាចកើតមានដើម្បីអាចពន្យល់ពីព្រឹត្តិការណ៍ដ៏កម្រទាំងនេះ” ។

គិតត្រឹមថ្ងៃអាទិត្យ EMA បានទទួលរបាយការណ៍នៃការកកឈាមក្នុងខួរក្បាលចំនួន ១៦៩ ករណី និងការកកឈាមក្នុងពោះចំនួន ៥៣ ករណីក្នុងចំណោមការចាក់វ៉ាក់សាំង AstraZeneca ចំនួន ៣៤ លានដូសនៅទូទាំងទ្វីបអឺរ៉ុប ។

បើតាមសារព័ត៌មាន CNN បានរាយការណ៍ថា ចំណែកនៅចក្រភពអង់គ្លេសមានមនុស្សចំនួន ១៩ នាក់បានស្លាប់ ដោយសារការកកឈាមធ្ងន់ធ្ងរទាក់ទងនឹងវ៉ាក់សាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ ប្រទេសមួយចំនួនដាក់កំហិតប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយមានករណីកកឈាមដ៏កម្រ

ចុចអាន ៖ Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំង AstraZeneca លើកុមារ ដោយសារក្តីបារម្ភអំពីបញ្ហាកំណកឈាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម