ព័ត៌មានជាតិ
រយៈពេល២ថ្ងៃ ពលរដ្ឋ និងកម្មករកម្មការិនីជិត៤០០០គ្រួសារ បានទទួលអំណោយពីសម្តេចតេជោ
បងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅតាមភូមិដ្ឋានចំនួនជិត៤០០០គ្រួសារ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២ថ្ងៃនេះ ។
ដើម្បីបន្តសកម្មភាពមនុស្សធម៌នេះ កាលពីរាត្រីថ្ងៃទី១១ ខែមេសានេះ អង្ករ មី ត្រីខ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកមកដល់សាលារាជធានីភំ្នពេញ ជាបន្តបន្ទាប់ទៀតហើយ។

អំណោយរបស់សម្ដេចទាំង២ ដែលបានដឹកបញ្ជូនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលងាយរងគ្រោះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បង្ខំចិត្តបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពិសេសនៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំង និងជាតំបន់ដែលបងប្អូនកម្មករ កម្មការិនីរោងចក្ររស់នៅច្រើន ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកបាន៣.៨៩៨គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក ហើយជាទិសដៅ រដ្ឋបាលរាជធានីភំ្នពេញ នឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារដែលត្រូវបានបិទខ្ទប់នេះ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?