Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយស្ងាត់១ឆ្នាំ ទីបំផុត ប្រទេសជិតខាងកម្ពុជាមួយ រកឃើញករណីឆ្លងកូវីដក្នុងសហគមន៍ជា លើកដំបូង

បានផុស

នៅ

ក្រសួងសុខាភិបាល ឡាវ បានប្រកាសកាលពីថ្ងៃទី១១ ខែមេសាថា ប្រទេសនេះបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ថ្មី ចំនួន២ករណី ដែលមួយករណីក្នុងនោះ ជាអ្នកមិនបានចាកចេញពីប្រទេសអស់រយៈពេលមួយឆ្នាំមកហើយ។

This image has an empty alt attribute; its file name is AK103535.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់បានធ្វើតេស្តវិជ្ជមានវីរុស SARS-CoV-2 កាលពីថ្ងៃទី១០ខែមេសា ហើយជាការឆ្លងក្នុងសហគមន៍លើកដំបូង ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសឡាវបន្ទាប់ពីរយៈពេលប្រហែលមួយឆ្នាំ។

មួយសប្តាហ៍មុន អ្នកជំងឺរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជនជាតិថៃជាច្រើននាក់ ដែលបានចូលមកក្នុងប្រទេសឡាវដោយខុសច្បាប់។

This image has an empty alt attribute; its file name is e36c57be16ce27dd0e5d267c30fbc369.jpg

អ្នកជំងឺម្នាក់ទៀតគឺជាជនជាតិឡាវ ដែលបានវិលត្រឡប់មកពីប្រទេសម៉ុងហ្គោលីវិញ កាលពីថ្ងៃទី៩ខែមេសា។

គិតមកត្រឹមពេលនេះ ប្រទេសឡាវបានធ្វើតេស្តលើមនុស្សជាង ១៤២,៥០០ នាក់ដើម្បីរកជំងឺកូវីដ-១៩។

រដ្ឋាភិបាលឡាវបានព្រមានប្រជាជនទូទាំងប្រទេស កុំឲ្យធ្វេសប្រហែសចំពោះវិធានការបង្ការនិងគ្រប់គ្រងប្រឆាំងជំងឺរាតត្បាតនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ឡាវបន្តចាក់វ៉ាក់សាំងការពារកូវីដ ដូសដំបូងដល់ក្រុមមនុស្សសំខាន់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម