Connect with us

ព័ត៌មានជាតិ

នគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធីករណីគ្រឿងញៀន និងបញ្ជូនជនសង្ស័យទៅតុលាការ

បានផុស

នៅ

នគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ចាម កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ចាត់ការតាមនីតិវិធី ករណីបទល្មើសគ្រឿងញៀន ។     

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែមេសាឆ្នាំ​២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចមុខវត្ត ប៉ុន ប៉ែន ភូមិមានជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ដោយបានការអនុញាតពី​ លោក វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្តកំពង់ចាម​ កម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៏ទោ សីុម សារិន អធិការងទទួលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្រីសន្ធរ បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​ និង​រក្សាទុកដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយប្រេីវិធានរដ្ឋបាលចំហរ​ ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ ។     

ជនសង្ស័យឈ្មោះ ជ្រាន់ សុខ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដកហូតវត្ថុតាង  ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២១កញ្ចប់តូច (ធំ ០១កញ្ចប់ )ទូរស័ព្ទដៃ ០១គ្រឿង។​  

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម