ព័ត៌មានអន្ដរជាតិ
អ្នកចាក់វ៉ាក់សាំងរួចគួរទទួលទានអាហារមួយមុខនេះជាចាំបាច់ ដើម្បីបន្ថែមការបង្កើនភាពស៊ាំដល់រាងកាយ
មានអាហារមួយចំនួនដែលតម្រូវឲ្យតមជាចាំបាច់ ដើម្បីចៀសវាងវ៉ាក់សាំងគ្មានប្រសិទ្ធភាព។ ប៉ុន្តែមានអាហារមួយប្រភេទទៀត អ្នកចាក់វ៉ាក់សាំងត្រូវតែទទួលទានដាច់ខាត ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយ ជាពិសេសអាហារដែលមានបរិមាណទឹកខ្ពស់ជួយកាត់បន្ថយការឈឺចាប់និងរលាកក្រោយពេលចាក់រួច។
យោងតាម CDC បានបញ្ជាក់ថា រាងកាយនឹងស្ថិតក្នុងស្ថានភាពនៃការរលាក ក្រោយពេលចាក់វ៉ាក់សាំង។ យើងអាចជួបប្រទះផលប៉ះពាល់មិនល្អមួយចំនួននៃការចាក់វ៉ាក់សាំងកូវីដ១៩។ ទោះបីវាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាក៏ដោយ តែអ្នកខ្លះបានជួបពីផលប៉ះពាល់រយៈពេលពីរបីម៉ោង បន្ទាប់ពីទទួលថ្នាំបង្ការ រួមមាន គ្រុនក្ដៅ ឈឺសាច់ដុំនិងឈឺក្បាល។
ផលប៉ះពាល់ទាំងនេះគឺមកពីការរលាក ដែលកំពុងកើតឡើងនៅក្នុងខ្លួនយើង។ រាងកាយមានប្រតិកម្មទៅនឹងប្រូតេអ៊ីនដែលរីកដុះដាល ហើយកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ឈឺដៃឬសាច់ដុំនិងគ្រុនក្ដៅគឺជារឿងធម្មតា នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងកំពុងប្រយុទ្ធប្រឆាំងនឹងអ្វីមួយ។
នេះជាមូលហេតុដែលការហូបអាហារជួយបង្កើនភាពស៊ាំ ជាពិសេសអាហារដែលមានបរិមាណទឹកខ្ពស់នឹងធ្វើឲ្យអ្នកចាក់វ៉ាក់សាំងឆាប់ជាសះស្បើយ។ CDC ក៏បានបញ្ជាក់ផងដែរថា ការផឹកទឹកឲ្យបានច្រើន ក៏មានសារៈសំខាន់បន្ទាប់ពីទទួលបានវ៉ាក់សាំងរួច។ នេះមានន័យថាអាហារដែលប្រឆាំងនឹងការរលាក អាចផ្ដល់ជាតិទឹកដល់រាងកាយរបស់យើង ហើយជួយរាងកាយឆាប់មកដូចដើមវិញបានច្រើន។
តួយ៉ាងដូចជាស៊ុប គឺជាអាហារមួយប្រភេទប្រឆាំងនឹងការរលាកដ៏អស្ចារ្យ មិនថាវាជាស៊ុបមាន់ ជ្រូក ឬសាច់គោ សុទ្ធតែកាត់បន្ថយអាការចុកចាប់ និងជួយប៉ូវកម្លាំងបានច្រើនជាងអាហារផ្សេង។
លើសពីនេះទៀត ប្រសិនបើស៊ុបនោះលាយបន្លែ ដូចជា សណ្ដែកខៀវ ដំឡូងបារាំង ផ្កាខាត់ណាខៀវ ជីវ៉ាន់ស៊ុយ និងការ៉ុត គឺពោរពេញទៅដោយអាហារជួយបង្កើនប្រព័ន្ធភាពស៊ាំបានល្អ ហើយប្រព័ន្ធភាពស៊ាំរបស់យើងកាន់តែធ្វើការជំរុញទ្វេគុណថែមទៀតក្នុងរាងកាយ។
យោងទៅតាមសារព័ត៌មាន CHEST បានឲ្យដឹងថា ស៊ុបមាន់ពិតជា“ ឱសថទិព្វមានប្រយោជន៍” នៅពេលទទួលទាន និងមាន“ ឥទ្ធិពលប្រឆាំងនឹងការរលាកស្រាល” លើរាងកាយពិតមែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព