ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាលសម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្ដោះអាសន្ន
រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី១២មេសាឆ្នាំ២០២១នេះ បានសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ។
រដ្ឋបាលខេត្តបានបន្តថា “ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១២ខែមេសាដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនិងគ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាតភោជនីយដ្ឋានអាហារដ្ឋានស្តង់អាហារនិងហាងលក់ភេសជ្ជៈគ្រប់ប្រភេទនឹងផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មភោជនីយដ្ឋានអាហារដ្ឋានតូបអាហារហាងភេសជ្ជៈហាងកាហ្វេនិងអាជីវកម្មផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទដែលទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណទីតាំងអាជីវកម្មអាហារទាំងនោះ ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន”៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង