Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ វិបត្តិកូវីដ នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់

បានផុស

នៅ

ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ភាពច្របូកច្របល់និងភាពមិនពេញចិត្តក្នុងការដោះស្រាយជំងឹកូវីដ-១៩ មានន័យថា រោគរាតត្បាតនេះនៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ប៉ុន្តែវាអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខបើមានវិធានការសុខភាពសាធារណៈសមស្រប។

This image has an empty alt attribute; its file name is 000_1PQ6WP-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “យើងក៏ចង់ឃើញសង្គមនិងសេដ្ឋកិច្ច បើកឡើងវិញនិងការធ្វើដំណើរនិងពាណិជ្ជកម្មឡើងវិញផងដែរ”។

“ប៉ុន្តែឥឡូវនេះ ផ្នែកសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជាច្រើន កំពុងទប់លែងឈ្នះហើយប្រជាជនកំពុងតែស្លាប់ ប៉ុន្តែវាអាចចៀសវាងបាន។

This image has an empty alt attribute; its file name is brazil-closed-out-its-deadliest-month-of-the-coronavirus-pandemic-in-march-as-a-surge-of-covid-19-patients-overwhelmed-hospitals-1618202406859-2-I1JjPY-1280x640-1-1024x512.jpeg

ជំងឺរាតត្បាតកូវីដ-១៩ នៅសល់ផ្លូវវែងឆ្ងាយទៀត។ ប៉ុន្តែយើងមានហេតុផលជាច្រើនសម្រាប់សុទិដ្ឋិនិយម។ ការធ្លាក់ចុះនៃករណីនិងការស្លាប់ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះបានបង្ហាញថា វីរុសនេះនិងការបំប្លែងខ្លួនរបស់វា អាចបញ្ឈប់បាន។

លោក Tedros និយាយថា នៅក្នុងប្រទេសមួយចំនួន បើទោះបីជាមានការចម្លងជាបន្តក៏ដោយ ភោជនីយដ្ឋាននិងក្លិបរាត្រីគឺពោរពេញទៅដោយមនុស្ស ហើយផ្សារបានបើកចំហទាំងមានមនុស្សច្រើនដែលគ្មានការប្រុងប្រយ័ត្ន។

This image has an empty alt attribute; its file name is yuindiavirus0413.jpg

លោកបន្តថា “មនុស្សមួយចំនួនហាក់ដូចជាកំពុងប្រើវិធីសាស្រ្តថា​ ព្រោះពួកគេនៅក្មេង ដូចនេះ វាមិនមានបញ្ហាទេប្រសិនបើពួកគេឆ្លងកូវីដនោះ”។

គួរបញ្ជាក់ថា ឥណ្ឌាបានវ៉ា ប្រេស៊ីល ក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងសរុបខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ តំណាង WHO៖ កម្ពុជា​កំពុងឈរ​លើ​​មាត់​ជ្រោះ ​សោកនាដកម្ម មេរោគរាតត្បាតកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម