សុខភាព
ផឹកកាហ្វេធ្វើឲ្យស្រួលបត់ជើង ពិតអត់?
គ្នាយើងធ្លាប់ចាប់អារម្មណ៍ទេថា ពេលញ៉ាំ អាហារហើយ យើងញ៉ាំកាហ្វេថែមមួយពែងទៀត ស្រាប់តែមានអារម្មណ៍ឈឺពោះចង់បត់ជើងធំ? បើគ្នាយើងមានអារម្មណ៍បែបនេះ គឺមិនចម្លែកអ្វីនោះដែរ ព្រោះថាមនុស្សមួយចំនួនផ្សេងទៀតក៏ជួបរឿងនេះដែរ។

ការសិក្សាមួយចំនួនបានរកឃើញថាការផឹកកាហ្វេអាចធ្វើឲ្យរំលាយអាហារបានស្រួលជាងមុន និងជួយភ្ញោចឲ្យមានការកន្ត្រាក់សាច់ដុំពោះវៀន អាចនាំឲ្យយើងចង់ទៅបន្ទោបង់។
១. កាហ្វេ និងការទល់លាមក
ចុះបើកាហ្វេជួយដល់ប្រព័ន្ធរំលាយអាហារបែបនេះ យើងអាចយកកាហ្វេមកព្យាបាលបញ្ហាទល់លាមកបានទេ។ ថ្វីបើកាហ្វេមានប្រយោជន៍ដល់ការរំលាយអាហារ តែអ្នកជំនាញនៅតែមិនលើកទឹកចិត្តឲ្យគ្នាយើងមានបញ្ហាទល់លាមកជ្រើសរើសកាហ្វេ ជាវិធីសាស្ត្រព្យាបាល ជាជាងជួបគ្រូពេទ្យនោះទេ។
ការសិក្សាមួយចំនួនបានសន្និដ្ឋានថាការផឹកកាហ្វេអាចមានទំនាក់ទំនងនឹងការកាត់បន្ថយហានិភ័យទល់លាមករ៉ាំរ៉ៃ។ លោក Lauri Wrightបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ South Florida សហរដ្ឋអាមេរិក បានលើកឡើងថាកាហ្វេអាចធ្វើឲ្យមានការកន្ត្រាក់សាច់ដុំក្នុងប្រព័ន្ធរំលាយអាហារ ដែលអាចជួយសម្រួលដល់ការបន្ទោបង់។

លោក លើកឡើងថា កាហ្វេជួយភ្ញោចសាច់ដុំក្នុងពោះវៀនធំ ដែលថានេះបានជួយសម្រួលដល់ការបន្ទោបង់ និងជួយដល់ការរំលាយអាហារផងដែរ។
យ៉ាងណា លោក Emeran Mayer បម្រើការនៅមជ្ឈមណ្ឌលស្រាវស្រាវជំងឺប្រព័ន្ធរំលាយអាហារនៃសាកលវិទ្យាល័យ California Los Angeles សង្កត់ធ្ងន់ថា ទោះបីជាកាហ្វេប្រហែលជាអាចជួយជំរុញដល់ការកន្ត្រាក់សាច់ដុំពោះវៀនមែន តែថាយើងក៏មិនអាចពិចារណាយកកាហ្វេមកធ្វើជាដំណោះស្រាយសម្រាប់បញ្ហាទល់លាមកដែរ។ លោក បញ្ជាក់ថា កាហ្វេមិនអាចយកមកព្យាបាលបញ្ហាទល់លាមក ឬជំងឺផ្សេងៗបាននោះទេ។
២. តើគួរផឹកកាហ្វេកម្រិតណាទើបសុវត្ថិភាព
អ្នកជំនាញផ្នែកប្រព័ន្ធ រំលាយអាហារលើកឡើងថាការផឹកកាហ្វេឆុងក្នុងមួយថ្ងៃប្រហែល៤០០មិល្លីក្រាម ឬប្រហែលប្រាំពែងក្នុងមួយថ្ងៃ គឺមានសុវត្ថិភាព។ ការផឹកកាហ្វេច្រើនជាងនេះក្នុងមួយថ្ងៃអាចធ្វើមានគ្រោះថ្នាក់ដល់សុខភាព ដូចជាពិបាកគេង ឬអាចមានអាការៈញ័រជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដឹងអត់! ផឹកកាហ្វេពេលព្រឹកជួយដុតបំផ្លាញជាតិខ្លាញ់បានល្អ
ចុចអាន៖ ទទួលទានអាហារថ្ងៃត្រង់កំលុងរោគរាតត្បាតឱ្យមានសុវត្ថិភាព ត្រូវចេះក្បាច់នេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?