Connect with us

ព័ត៌មានជាតិ

កូវីដ​ ១៩ ផ្ទុះ​រាលដាល​ដល់ខេត្ត​​ព្រះវិហារ រកឃើញករណី​ដំបូង​ឆ្លង​លើ​ស្រ្តី​អាយុ ២៩ ឆ្នាំ ម្នាក់

បានផុស

នៅ

ការ​ផ្ទុះ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ បាន​រាលដាល​​ដល់ខេត្ត​ក្រុង​នានា ហើយ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹកនេះ បាន​រកឃើញ​ករណី​ដំបូង​នៅ​ខេត្ត​ព្រះវិហារ។

ខេត្ត​ព្រះវិហារ​ដែលមាន​ចម្ងាយ​ផ្លូវ​ជិត ៣០០ គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ថៃ​នេះ​បាន​រកឃើញ​ករណី​អ្នក​ឆ្លង​ដំបូង​ជា​ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ២៩ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ពោធិ៍ ក្រុង​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ស្រ្តី​រូប​នេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បញ្ជាក់ថា ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ យ៉ាងណា​មិញ ប្រភព​ពី​អាជ្ញាធរ​ខេត្ត​មិន​ទាន់បញ្ជាក់លម្អិតករណី​ឆ្លងលើ​ករណី​ស្រ្តី​ខាងលើនេះ ខណៈ​បច្ចុប្បន្នអ្នក​ជំងឺ​​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ។

គួរ​បញ្ជាក់ថ​ា នៅ​ព្រឹកនេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លងថ្មីចំនួន ១៨១ នាក់​ទៀត​។ ១៧៨ នាក់​ ជាអ្នក​ពាក់ព័ន្ធ​​សហគមន៍ ២០ កុម្ភៈ​ ០២ នាក់ ជាអ្នក​ដំណើរមកពីក្រៅប្រទេស​ និង​ ០១ នាក់​ជា​ពលរកមក​ពី​ថៃ​​។

ភ្នំពេញនៅតែរងគ្រោះ​ធ្ងន់ធ្ងរ ២៤ ម៉ោង​នេះ​​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​ ១៤០ នាក់ទៀត។ ខេត្ត​ស្វាយរៀងចំនួន ១៤ នាក់ ខេត្ត​ព្រះសីហនុចំនួន ០៨ នាក់ ខេត្តព្រៃវែងចំនួន ០៦ នាក់ ខេត្ត​សៀមរាបចំនួន ០៤ នាក់ ខេត្តកណ្ដាលចំនួន ០៣ នាក់ ខេត្ត​តាកែវចំនួន ០១ នាក់ ខេត្ត​ក្រចេះចំនួន ០១ នាក់ និង​ខេត្ត​ព្រះវិហារចំនួន ០១នាក់។

ក្រសួង​សុខាភិបាលបាន​ជូនដំណឹង​ករណី​ស្លាប់​ពលរដ្ឋ​ខ្មែរ​ ០៣ នាក់ទៀតដោយសារ​កូវីដ ១៩ ។ ជនរងគ្រោះ​ទីមួយបាន​ស្លាប់នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ និង​ពីរ​នាក់​ទៀត​ស្លាប់នៅមន្ទីរពេទ្យ​ខ្មែរ​សូវៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម