បច្ចេកវិទ្យា
ធ្វើយ៉ាងម៉េចនៅពេលដែលសមាជិកគ្រួសារចំណាយពេលលើបណ្ដាញសង្គមហួសហេតុ
បណ្ដាញសង្គមគឺជាបាតុភូតអស្ចារ្យ ដែលមាននៅគ្រប់ទីកន្លែង។ អ្នកអាចបើកកុំព្យូទ័រឬទូរស័ព្ទ ដើម្បីមើលមិត្តភ័ក្ដិ និងក្រុមគ្រួសារ នៅពេលពួកគេបង្ហាញរូបភាព គួរឲ្យស្រឡាញ់នៅម្ខាងទៀតនៃប្រទេស ហើយយើងក៏អាចចងទំនាក់ទំនងជាមួយមិត្តចាស់ពីមុន បានស្រួលថែមទៀត។
ប៉ុន្តែមិនមែនអ្វីៗល្អទាំងអស់ទេ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចជាអ្នកជ្រៀតជ្រែក គ្រួសារយើងដែរ។
នេះគឺជាការផ្ដល់យោបល់ចំនួន ៣ នៅពេលដែលឃើញសមាជិកគ្រួសារ វក់នឹងបណ្ដេញសង្គមហួសហេតុ ៖
១. បង្កើតសកម្មភាពជាងបណ្ដាញសង្គម
បណ្ដាញសង្គមអាចមានការរំខាន ប៉ុន្តែការរំខានមិនមែនជារឿងថ្មីឡើយ។ មុនពេលប្រព័ន្ធផ្សព្វផ្សាយសង្គមកើតមាន គឺយើងមាន ទូរទស្សន៍ ទូរស័ព្ទ វិទ្យុ កាសែត សៀវភៅ និងសូម្បីតែអគ្គីភ័យ ក៏ធ្វើឲ្យមនុស្សមានការរំខានក្នុងគ្រួសារផងដែរ។
ទោះយ៉ាងណា គ្មាននរណាម្នាក់អង្គុយអូសហ្វេសប៊ុក មើលអស់រយៈពេលជាច្រើនម៉ោងទេ។ ជាធម្មតា ពួកគេធ្វើវា ដោយសារតែគ្មានការងារធ្វើ ឬអ្វីដែលគិតថា គ្មានអ្វីល្អជាងការចូលបណ្ដាញសង្គមឡើយ។
ដូច្នេះសូមផ្ដល់ឲ្យគ្រួសាររបស់យើង នូវអ្វីដែលប្រសើរជាងបណ្ដេញសង្គម ដោយការរៀបចំផែនការដំណើរកម្សាន្តសប្បាយ ឬជួបជុំក្រុមគ្រួសារលេងល្បែងកម្សាន្តផ្សេងៗ។
២. បិទ Wi-Fi នៅពេលយប់
បណ្ដាញសង្គមនិង Wi-Fi គឺមានអត្ថន័យមិនខុសគ្នាប៉ុន្មានឡើយ។ កុំប្រើ Wi-Fi នៅពេលពេលយប់ បើសិនជាគ្មានការងារណាសំខាន់ដែលអ្នកត្រូវធ្វើទេ ។ ដូច្នេះ សូមបិទវា ហើយចំណាយពេលអានសៀវភៅ ឬជជែកលេងជាមួយក្រុមគ្រួសារអ្នក។ ឬអាចនិយាយរឿងនិទានកាលយើងនៅក្មេងៗ ជាងចំណាយពេល បើកប្រព័ន្ធ Wi-Fi អូសចូលបណ្ដេញសង្គម រហូតឲ្យវាក្លាយជាទម្លាប់។
៣. ទុកទូរស័ព្ទនិងថេប្លេតក្នុងផ្ទះបាយ
ប្រសិនបើផ្ទះរបស់យើងដូចជាផ្ទះភាគច្រើន មានថេប្លេតនិងទូរស័ព្ទរាយប៉ាយនៅកន្លែងណាមួយ ដោយចៃដន្យ ឬនៅលើសាឡុង ផ្ទះបាយ ក្នុងបន្ទប់ទឹក ក្នុងហោប៉ៅរបស់អ្នក។ ល។ នៅពេលកូនរបស់អ្នកធុញទ្រាន់ វាមិនពិបាកក្នុងការលួងលោម ដោយគ្រាន់តែប្រគល់ថេប្លេត ឬទូរស័ព្ទឲ្យពួកគេ។
ដូច្នេះជំនួសឲ្យការរក្សាឧបករណ៍ទាំងនេះ ឲ្យនៅរាយប៉ាយ នឹងអាចរកបានងាយស្រួល ត្រូវបង្កើតច្បាប់ក្នុងគ្រួសារ ដែលថេប្លេតនិងទូរស័ព្ទ គឺមាននៅតែក្នុងផ្ទះបាយ ឬតំបន់ផ្សេងទៀតនៅក្នុងផ្ទះរបស់អ្នកប៉ុណ្ណោះ ។ នេះនឹងអាចជួយកាត់បន្ថយការទាក់ទាញដោយចៃដន្យ ដែលកើតឡើងក្នុងកាលៈទេសៈណាមួយ។
ទោះយ៉ាងណា បណ្ដាញសង្គមអាចជាឧបករណ៍ដ៏ល្អមួយ ដើម្បីធ្វើឲ្យក្រុមគ្រួសារជួបជុំគ្នា។ តែវាក៏អាចជាឧបករណ៍មួយដែលបង្កើតចម្ងាយគ្រួសារដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖twitter, facebook ឬ instagram មួយណាល្អបំផុតសម្រាប់ផ្សព្វផ្សាយអំពីអាជីវកម្ម?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន