Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុនឹងផាកពិន័យដល់៥លានរៀលអ្នកមិនពាក់ម៉ាស និងរក្សាគម្លាត

បានផុស

នៅ

រដ្ឋបាលខេត្តនឹងផាកពិន័យពី២សែនដល់៥លានរៀលទៅតាមច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលមិនបានបំពេញកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ស្ដីពី ការពង្រឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពរដ្ឋបាលខេត្តព្រះសីហនុថា ខេត្តព្រះសីហនុត្រូវបានក្រសួងសុខាភិបាលកំណត់ជាភូមិសាស្រ្តដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគនហ៍ ២០កម្ភៈ ដែលតម្រូវឱ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានបញ្ជាក់ថា៖ “ក្នុងករណីរកឃើញមានបុគ្គលល្មើសនឹងកាតព្វកិច្ចទាំងពីរខាងលើនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការវិន័យយ៉ាងតឹងរឹងតាមច្បាប់ទៅតាមអនុក្រឹត្យស្ដីពី វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩បានកំណត់ថា ត្រូវពិន័យអន្តរកាលពីពីរសែនរៀលទៅមួយលានរៀលចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ច និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនឹងត្រូវពិន័យអន្តរកាលពី១លានរៀលទៅ៥លានរៀលចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមផ្សេងទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព”។

លោក គួច ចំរើន អភិបាលខេត្តបានបន្តថា៖ “កន្លងមករដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង សេចក្តីអំពាវនាវជាបន្តបន្ទាប់អំពីការពង្រឹងអនុវត្តវិធានការ៣ការពារ និង៣កុំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋភាគច្រើនលើសលប់បានអនុវត្តការរស់នៅតាមបែបគន្លងថ្មី ស្របតាមការណែនាំ។ប៉ុន្តែរដ្ឋបាលខេត្តបានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់អនុវត្តបានត្រឹមត្រូវតាមការណែនាំនៅឡើយ”។

លោកអភិបាលខេត្តបានបន្ថែមថា រដ្ឋបាលខេត្តសីហនុនឹងពង្រឹងការតាមដានចំពោះការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូល។

លោកអភិបាលបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម