សុខភាព
ទទួលទានអាហារប៉ុន្មានមុខនេះអាចបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ហើយជួយទប់ស្កាត់ហានិភ័យឆ្លងកូវីដក៏តិច
យោងទៅតាមអ្នកជំនាញខាងចំណីអាហារ ដែលបានចុះបញ្ជីឈ្មោះ Elisa Bremner បានបញ្ជាក់ថា មនុស្សគួរដាក់កំហិតលើអាហារកែច្នៃ ដោយការបរិភោគក្នុងកម្រិតមធ្យមនិងគួរងាកមកទទួលទានអាហារនិងបន្លែស្រស់ដែលអាចជួយគាំទ្រដល់មុខងារនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយបានល្អ។
វាចាំបាច់ណាស់ក្នុងការដឹងពីអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ១៩ នៅពេលដែលករណីនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។
១ ផ្សិត
ផ្សិតល្បីឈ្មោះយូរមកហើយ សម្រាប់គាំទ្រមុខងារភាពស៊ាំ ហើយថ្មីៗនេះអ្នកវិទ្យាសាស្ត្របាននិយាយថា ផ្សិតជាចំណីអាហារដែលជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ។ ផ្សិតមិនត្រឹមតែផ្សារភ្ជាប់ទៅនឹងការបង្កើនកោសិកានៃប្រព័ន្ធភាពស៊ាំរបស់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពអាហារធម្មជាតិតែមួយគត់នៃ D។
២ ម្ទេសប្លោកក្រហម
ភាគច្រើននៅពេលមនុស្សគិតអំពីវីតាមីន C ច្រើនតែគិតថាជាក្រូចឆ្មារ ប៉ុន្តែមិនមែនទាំងអស់ទេ។ លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា ម្ទេសប្លោកក្រហមត្រូវបានគេចាត់ទុកជាពពួកវីតាមីន C ផងដែរ។ ម្ទេសប្លោកជាអង់ទីអុកស៊ីដង់ដ៏ល្អមួយ ដែលមានន័យថាវាអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងខ្លួនដែលអាចបង្កជាជំងឺ ។
៣ ខ្ទឹមស
ខ្ទឹមសជាឱសថបុរាណមានប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយត្រូវបានអ្នកជំនាញជាច្រើនដកស្រង់សម្ដីក្នុងការសិក្សាជាច្រើនចំពោះលក្ខណៈសម្បត្តិជួយបង្កើនភាពស៊ាំដល់រាងកាយ។ យោងតាមលោក Alicia Galvin អ្នកជំនាញនៃមន្ទីរពិសោធន៍សាធារណបានបញ្ជាក់ថា ខ្ទឹមសមានសមាសធាតុមួយហៅថាអាលីស៊ីលីន ដែលមិនត្រឹមតែប្រឆាំងនឹងបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រឆាំងនឹងការរលាកផងដែរ ។
៤ ខ្ញី
លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់ខ្ញី អាចជួយបន្ថយរោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកូវីដ ជាពិសេសជួយប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់បាក់តេរី។ Bremner សង្កេតឃើញថា“ នៅពេលដែលអ្នកហូបខ្ញី អ្នកមានអារម្មណ៍ថាក្ដៅ ហើយនោះគឺថាវាកំពុងតែប្រយុទ្ធ” ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញីអាចជួយគ្រប់គ្រងជំងឺលើសឈាមដែលបង្កជាហានិភ័យយ៉ាងខ្លាំងដល់អ្នកដែលកើតជំងឺរាតត្បាតនេះ។
៥ ផ្កាខាត់ណាខៀវ
Bremner បានចង្អុលបង្ហាញថា ” ការរួមផ្សំនៃវីតាមីន A , C និង E ដែលវីតាមីនទាំងអស់ត្រូវបានគេដឹងថា ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ជាពិសេសវីតាមីន A នៅក្នុងផ្កាខាត់ណាខៀវ អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ និងគាំទ្រដល់ជាលិកាខាងក្នុងដែលមានសុខភាពល្អរួមទាំងស្រទាប់ផ្លូវដង្ហើម។
៦ ទឹកដោះគោជូរ ឬយ៉ាអួរ
ទឹកដោះគោជូរឬយ៉ាអួរសំបូរទៅដោយប្រូតេអ៊ីននិងវីតាមីនរួមទាំងធាតុ trace ដែលទាំងអស់នេះចាំបាច់សម្រាប់រក្សាការឆ្លើយតបភាពស៊ាំល្អបំផុត។ សំខាន់ជាងនេះទៅទៀតទឹកដោះគោឬយ៉ាអួរគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុ probiotics ដែលជួយទ្រទ្រង់អតិសុខុមប្រាណរបស់ពោះវៀន ក្នុងការគាំទ្រដល់មុខងារប្រព័ន្ធភាពស៊ាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់