Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! អាមេរិក បង្កើតឈីប ដាក់ចូលក្រោមស្បែកមនុស្ស ប្រាប់សញ្ញាជំងឺកូវីដ-១៩មុនចេញអាការ និងតម្រង យកវីរុសចេញពីឈាម

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅមន្ទីរបញ្ចកោណ បានបង្កើត ឈីបដ៏តូចមួយ ដែលនឹងរកឃើញជំងឺកូវីដ-១៩ នៅពេលដាក់បញ្ចូលទៅក្រោមស្បែកមនុស្សនិង តម្រងមួយដែលអាចយកវីរុសចេញពីឈាមនៅពេលភ្ជាប់ជាមួយ ម៉ាស៊ីនលាងឈាម។

This image has an empty alt attribute; its file name is 41633564-9460389-The_green_gel_seen_in_a_lab_contains_a_microchip_which_senses_wh-a-62_1618201351339.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកម្មវិធី “60 Minutes” កាលពីថ្ងៃអាទិត្យបានផ្សាយថា បច្ចេកវិទ្យាបដិវត្តនេះ ត្រូវបានបង្កើតឡើងដោយ ទីភ្នាក់ងារគម្រោងស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិ ដែលប្រតិបត្តិការក្រោមឆ័ត្រមន្ទីរបញ្ចកោណ។

អង្គភាពកំពូលសម្ងាត់មួយនេះ ត្រូវបានបង្កើតឡើងក្នុងអំឡុងសង្រ្គាមត្រជាក់ ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនសម្រាប់ការប្រើប្រាស់ផ្នែកយោធា។

This image has an empty alt attribute; its file name is 41633580-9460389-Hepburn_shows_off_a_filter_attached_to_a_dialysis_machine_and_re-a-64_1618201351500.jpg

គ្រូពេទ្យផ្នែកជំងឺឆ្លង លោកវេជ្ជបណ្ឌិត Matt Hepburn បានឲ្យដឹងថា ឈីបដ៏តូចដែលមិនត្រូវបានគេប្រើជាទូទៅនៅខាងក្រៅក្រសួងការពារជាតិ គឺអាចរកឃើញជំងឺកូវីដ-១៩ នៅក្នុងខ្លួនបុគ្គលម្នាក់មុនពេលជំងឺផ្ទុះឡើង។

លោកបានបន្ថែមថា “យើងជំរុញឲ្យសហគមន៍ស្រាវជ្រាវ ស្វែងរកដំណោះស្រាយដែលមើលទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រ”។ លោក Hepburn បានប្រៀបធៀបឈីបនេះ ទៅនឹងការដាស់តឿនឲ្យត្រួតពិនិត្យម៉ាស៊ីនយានយន្តមុនពេលធ្វើដំណើរ។

This image has an empty alt attribute; its file name is 41633594-9460389-Scientists_have_tissue_samples_from_people_who_were_infected_wit-a-66_1618201351604.jpg

លោក Hepburn បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ CBS ឈ្មោះ Bill Heitaker ថា “វាជាឧបករណ៍ចាប់សញ្ញាមួយ។ វត្ថុពណ៌បៃតងតូចៗនៅទីនោះ អ្នកដាក់វានៅក្រោមស្បែករបស់អ្នក ហើយអ្វីដែលប្រាប់អ្នកគឺថា មានប្រតិកម្មគីមីកើតឡើងនៅខាងក្នុងខ្លួនហើយសញ្ញានោះមានន័យថា អ្នកនឹងចេញរោគសញ្ញានៅថ្ងៃស្អែក។ អ្នកនឹងទទួលបានព័ត៌មានក្នុងរយៈពេលពី៣ទៅ៥នាទី”។

ឈីបតូចមួយនេះ ត្រូវបានរចនាឡើងដើម្បីធ្វើតេស្តឈាមរបស់អ្នក រកវត្តមានវីរុសកូវីដ-១៩។ នៅពេលរកឃើញមេរោគ បន្ទះឈីបនឹងប្រាប់អ្នកជំងឺឲ្យធ្វើតេស្តឈាមយ៉ាងរហ័សដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ New York Post

ចុចអាន៖ ទាហានចិនទទួលបន្តោងសម្គាល់ថ្មីបំពាក់បច្ចេកវិទ្យាកំពូលភ្ជាប់ជាមួយបាកូដ និងឈីប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម