Connect with us

ព័ត៌មានជាតិ

ក្រសួង​ការ​បរទេស​ជូនដំណឹង​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​អង្គការ​មិនមែន រដ្ឋាភិបាល​បរទេស

បានផុស

នៅ

​រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​បុគ្គលិក​បរទេស ព្រមទាំង​គ្រួសារ និង​បុគ្គលិក​ខ្មែរ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក (​អាសយដ្ឋាន​លេខ ៣១A វិថី​បារាំង (47) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​) ចាប់ពី ថ្ងៃទី​១៣ ដល់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ តាម​ពេលវេលា​ដូច​មាន​ឧបសម្ព័ន្ធ​ជូន​ភ្ជាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ស្នើ​អង្គការ​ដែល​មាន ឈ្មោះ​នៅក្នុង​ឧបសម្ព័ន្ធ​មក​ទទួល​ការចាក់​វ៉ាក់សាំង​តាម​ពេលវេលា​កំណត់​។ ជនបរទេស​ត្រូវ​ភ្ជាប់​មក ជាមួយ​នូវ​លិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែល​ចេញ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​អាសយដ្ឋាន​ពិតប្រាកដ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​ជនជាតិខ្មែរ ត្រូវ​ភ្ជាប់​មក ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​សម្គាល់​បុគ្គលិក​ដែល​ចេញ​ដោយ​អង្គការ​សាមី​។​

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជម្រាប​ជូន​អំពី​ពេលវេលា​ធ្វើការ​ចាក់​វ៉ា​ក់ សាំង​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ក្រោយ ដល់​បុគ្គលិក​បរទេស ព្រមទាំង​គ្រួសារ និង​បុគ្គលិក​ខ្មែរ​របស់ អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស បន្ទាប់ពី​ទទួល​បាន​ការ​ជូនដំណឹង​ពី​ក្រសួងសុខាភិបាល​៕​

សូមចុចអាន៖ រដ្ឋបាលខេត្តកណ្ដាលផ្អាកដំណើរការផ្សារគគីរជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម