សុខភាព
៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ-១៩ វាយលុក
ទាំងអំឡុងពេលសម្រាល និងក្រោយសម្រាល ម៉ាក់ៗត្រូវប្រឈមនឹងការឈឺចាប់ ក៏ដូចជាហានិភ័យសុខភាពមិនតិចដែរ បើមានការធ្វេសប្រហែសណាមួយកើតឡើងដូចជាធ្លាក់ឈាមខ្លាំង ឬឆ្លងមេរោគជាដើម។ ជាពិសេស ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ទៀតនោះ ម៉ាក់ៗកាន់តែត្រូវប្រុងប្រយ័ត្នខ្ពស់លើសដើម។ ហេតុនេះហើយ ម៉ាក់ៗជិតសម្រាលគ្រប់រូបគួរដឹងពីតិចនិកសម្រាលកូនអំឡុងពេលផ្ទះកូវីដ-១៩នេះដោយសុវត្ថិភាព។

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA កម្ពុជា បានឲ្យដឹងពីគន្លឹះការពារខ្លួន ៤ចំណុច ចៀសវាងឆ្លងកូវីដ-១៩ ឬមេរោគផ្សេងៗក្នុងពេលនេះដូចជា៖
១. ទូរស័ព្ទទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ

ម៉ាក់ៗ ឬដៃគូគួរទូរស័ព្ទទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីសួរពិគ្រោះយោបល់ និងដំបូន្មាននៅមុនថ្ងៃកំណត់ឈឺពោះសម្រាល។ បើសិនម៉ាក់ៗមានរោគសញ្ញាផ្លូវដង្ហើម ឬសញ្ញាទាក់ទងនឹងជំងឺកូវីដ-១៩ផ្សេងៗទៀត (ក្អក ហៀរសំបោរ ក្ដៅខ្លួន…) ម៉ាក់ៗត្រូវប្រាប់ទៅកាន់មន្ទីរពេទ្យឲ្យបានដឹងមុន។ ធ្វើបែបនេះ ខាងគ្រូពេទ្យជំនាញអាចរៀបចំវិធានការការពារទុកមុនពេលយើងទៅដល់ ឬចាត់វិធានការការពារផ្សេងៗទៀត។
២. ប្រាប់អ្នកផ្ដល់សេវាឲ្យបានច្បាស់លាស់

ម៉ាក់ៗគួរតែនិយាយប្រាប់គ្រូពេទ្យពីជម្រើស និងស្ថានភាពរបស់ខ្លួនឲ្យបានច្បាស់លាស់។ ម៉ាក់ៗអាចប្រាប់អ្នកជំនាញពីការធ្វើចលនាចុះឡើងនៅពេលឈឺពោះសម្រាល និងឥរិយាបថសម្រាលកូនដែលចង់បាន ឬស្នើរសុំវិធីសាស្ត្របន្ថយការឈឺចាប់ផ្សេងៗ។ ប៉ុន្តែ បើម៉ាក់ៗមានអារម្មណ៍ថាឈឺក្បាល វិលមុខ ថប់ដង្ហើម ឬឈឺពោះខ្លាំងពិបាកទ្រាំ គួរតែប្រាប់ទៅកាន់គ្រូពេទ្យឲ្យដឹងជាបន្ទាន់។
៣. ឲ្យប្ដី/ដៃគូនៅក្បែរខ្លួនពេលសម្រាល

ប្ដី ឬដៃគូរបស់យើង គួរតែនៅក្បែរខ្លួនគ្រប់ជំហានក្នុងពេលសម្រាលកូន។ ការធ្វើបែបនេះអាចជួយឲ្យម៉ាក់ៗសម្រាលកូនតាមធម្មជាតិបានឆាប់រហ័ស និងអាចកាត់បន្ថយការសម្រាលកូនដោយវះកាត់ ឬទាមទារឲ្យមានការសម្រាលតាមបែបវេជ្ជសាស្ត្រដទៃទៀត។
៤. ដាក់កូននៅលើទ្រូង

ក្រោយអាអូនសម្រាលចេញមក ម៉ាក់ៗត្រូវដាក់កូនលើទ្រូងយើងផ្ទាល់ យ៉ាងតិច១ម៉ោង និងបំបៅទឹកដោះដំបូងដល់កូន ដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងម្ដាយ និងកូន។ ទោះបីជាម៉ាក់ៗមានជំងឺកូវីដ-១៩ ម៉ាក់នៅតែអាចធ្វើដូចគ្នាដែរ ដោយពាក់ម៉ាស់ លាងដៃមុន និងក្រោយពេលប៉ះពាល់កូន សម្អាត និងកម្ចាត់មេរោគលើផ្ទៃផ្សេងៗដែលយើងបានប៉ះពាល់។
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ណែនាំទៀតថា ស្ត្រីពពោះទាំងអស់មានសិទ្ធិទទួលបានសេវាដែលប្រកបដោយការគោរព និងសេចក្ដីថ្លៃថ្នូរ ទោះបីជាមាន ឬគ្មានជំងឺកូវីដ-១៩ ក៏ដោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រពេទ្យ
ចុចអាន៖ ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?
ចុចអាន៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?