Connect with us

ព័ត៌មានជាតិ

ដឹងលទ្ធផលវិជ្ជមានកូវីដ១៩ ស្ត្រីម្នាក់រត់ទៅចង​ ក សម្លាប់ខ្លួន

បានផុស

នៅ

ក្រោយពីទទួលដំណឹងពីគ្រូពេទ្យថា​ លទ្ធផលតេស្ដរកជំងឺកូវីដ១៩របស់ខ្លួនមានវិជ្ជកូវីដ១៩ និង​ឃើញ​រថយន្ដរបស់ក្រុមគ្រូពេទ្យទៅយកដល់ផ្ទះទៀតនោះ ស្ត្រីម្នាក់ប៊ិះនឹងចង ក សម្លាប់ខ្លួន តែត្រូវ​បានកម្លាំងអាជ្ញាធរ និងក្រុមគ្រូពេទ្យនិយាយ​លួងលោម ទើបស្ត្រីរូបនេះព្រម​ឡើងរថយន្ដ​សង្គ្រោះ​ទៅព្យាបាល។

ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាង​លិច ស្រុកបន្ទាយមាស ខេត្តកំពត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ចវបានឲ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ នេត សារឹម អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។​

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីដែលមានវិជ្ជកូវីដ១៩នេះ រួមជាមួយប្ដីទើបត្រឡប់មកពីរកស៊ីនៅ​ប្រ​ទេស​​​ថៃ​ និងបានទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ព្រះរាជសំភា នៅជើងភ្នំ កកេះ ក្នុងក្រុងកំពត ដោយតេស្ដលទ្ធផលលើកទី១នៅថ្ងៃទី២៨ ខែមីនា ហើយលទ្ធផលគឺ អវិជ្ជមាន ទាំង២នាក់ប្ដីប្រពន្ធ។​

ដោយទទួលលទ្ធផល អវិជ្ជមាន ក្រុមគ្រូពេទ្យក៏អនុញាត្តឲ្យពួកគាត់ត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះ និងរងចាំធ្វើតេស្តលើកទី២នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។​

​ប្រភពបានបន្តថា នៅល្ងាចថ្ងៃទី១២ ខែមេសានេះ មន្ត្រីសុខាភិបាលបានជូនដំណឹងដល់​អាជ្ញាធរ​ និង​សាម៉ីខ្លួន ស្ដី​ពីលទ្ធផល​វិជ្ជមានកូវីដ១៩របស់​ស្ត្រីឈ្មោះ នេត សារឹម ​ដើម្បីដាក់ខ្លួនដាច់ដោយឡែក ចៀសវាង ខ្លាចឆ្លងដល់ប្ដីទៀត តែក្រោយពីដឹងថាខ្លួនមានវិជ្ជមានជំងឺកូវិដ១៩ ស្រាប់តែស្ត្រីរូបនោះ ធ្វើសកម្មភាពបម្រុងចង ក សម្លាប់ខ្លួន តែត្រូវបានកម្លាំងអាជ្ញាធរ និងក្រុមគ្រូ​ពេទ្យ និយាយលួង​លោម ទើបស្ងប់ចិត្ត។​

នៅព្រឹកថ្ងៃទី១៣ ខែមេសា ស្ត្រីរូបនេះត្រូវបានរថយន្ដរបស់ក្រុមគ្រូពេទ្យមកទទួលយកទៅ​ព្យាបាល​នៅមន្ទីរពេទ្យ បង្អែក កំពង់ត្រាច ដើម្បីព្យាបាលជំងឺកូវីដ១៩ ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម