ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាបនឹងពិចារណាបើកការហោះហើរសារជាថ្មី
ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប នឹងពិចារណារស្នើសុំបើកការហោះហើរមកកាន់ខេត្តសៀមរាបសារជាថ្មី។ ការលើកឡើងនេះធ្វើនៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

លោក ទៀ សីហា មានប្រសាសន៍ថា៖ “ប្រសិនបើបងប្អូន ជាអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា រដ្ឋបាលខេត្តសៀមរាប នឹងពិចារណារស្នើសុំបើកការហោះហើរមកកាន់ខេត្តសៀមរាបសារជាថ្មី ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត”។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់អ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ និងជាគោលការណ៍ទប់ស្កាត់ការរីករាលដាលការឆ្លងមេរោគកូវីដ-១៩។

បើតាមការឱ្យដឹងពីលោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្តតោះតោះមកលេងសៀមរាប និងជួយសម្របសម្រួលក្នុងដំណើរការចាក់វ៉ាក់សាំងនេះបានឱ្យដឹងថា សម្រាប់ជំហានទី១នេះ មានអ្នកប្រកបរបរជាអ្នកដឹកជញ្ជូនភ្ញៀវស្ម័គ្រចិត្តមកទទួលចាក់វ៉ាក់សាំង ប្រមាណ១៧០នាក់។ តាមការប៉ាន់ស្មាន របស់លោកថា ចំនួនអ្នកពាក់ព័ន្ធមុខរបរនេះ អាចមានចំនួនច្រើនជាងនេះ រហូតដល់ខ្ទង់ពាន់នាក់ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ពួកគាត់ខ្លះបានផ្លាស់ប្តូរមុខរបរ។
បើទោះបីជាយ៉ាងនេះក្តី លោក ស៊ុន ចំណាន បញ្ជាក់ថា រដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យក្រុមការងារយុវជនស្ម័គ្រនេះ ចុះស្រាវជ្រាវធ្វើយ៉ាងណាស្វែងរកពួកគាត់ ដើម្បីមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ គឿន វេត


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត