Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ផ្អាកសាលារៀនចំនួន៤ឃុំរយៈពេល​២​សប្តាហ៍​​ ដើម្បីទប់ស្កាត់កូវីដ១៩

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកានេះថា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកសាលារៀនចំនួន៤ឃុំរយៈពេល២សប្តាហ៍ បន្ទាប់មានមន្ត្រីម្នាក់មានពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីបានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំទាំង៤ខាងលើ។

លោកបានបន្តថា សាលារៀន ដែលផ្អាកនោះមាននៅក្នុងឃុំទួលទទឹង ឃុំរាម ឃុំឧកញ៉ាហេង និងឃុំព្រៃនប់។ លោកបាន​រំលឹកថា កាលពីកន្លងទៅ មានវត្តមានមន្រ្តី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានចុះទៅធ្វើការដោះស្រាយទំនាស់ជូនបងប្អូន ប្រជាពលរដ្ឋនៅភូមិអុង ភូមិទួលទទឹង ភូមិជំពូខ្មៅ ។ ប៉ុន្តែមន្រ្តីរូបនោះ បានធ្វើតេស្តលើកទីមួយ និងលើកទីពីរមានលទ្ធផលអវិជ្ជមាន ហើយកំពុងធ្វើចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា «ប៉ុន្តែដោយសារវត្តមានរបស់គាត់បានចុះទៅដល់ភូមិទាំង៣នេះ ដូច្នេះហើយបានជានៅទីនេះ ចាំបាច់ត្រូវមានការរៀបចំការគ្រប់គ្រង ចំពោះបងប្អូនដែលពាក់ព័ន្ធ, ប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយវត្តមានជាក់ស្តែងរបស់គាត់»។

លោកបានណែនាំឲ្យបងប្អូនប្រជាលពលរដ្ឋរបស់យើង ចូលរួមសហការអនុវត្តនូវវិធានការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ ហើយសមស្របតាមស្ថានភាពជាក់ស្តែង។ លោកស្រី លឹមសាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា មន្ទីរបានរកឃើញករណីប្រជាពលរដ្ឋបានជួបប្រាស្រ័យ ជាមួយមន្ត្រីរូបនោះចំនួន៧០នាក់ ក្នុងនោះមាន១៣នាក់ជួបផ្ទាល់ និងជួបដោយប្រយោល៥៧នាក់ ក្នុងនោះបានយកសំណាក៣៥នាក់ និងកំពុងស្រាវជ្រាវរកបន្តទៀត។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះពួកគេទាំងនោះកំពុងនៅ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅសណ្ឋាគារ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ចំណាប់ខ្មាំងថៃ ៥នាក់ និងអ៊ីស្រាអែល ៣នាក់ ត្រូវក្រុមហាម៉ាស ដោះលែងឲ្យមានសេរីភាព

អគ្គិភ័យ
សន្តិសុខសង្គម៥៤ នាទីutes មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម