ព័ត៌មានជាតិ
ម៉ូតូ២គ្រឿងបុកគ្នាចំម៉ោងសែនទទួលទេវតា ខ្មែរ-ថៃ២នាក់ស្លាប់ នៅនិងកន្លែង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២ គ្រឿងបុកគ្នា បណ្តាលឱ្យស្លាប់ទាំងពីរនាក់ នៅវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ នៅនៅផ្លូវលំក្រាលបេតុង ត្រង់ចំណុចកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលកើតហេតុនោះមានម៉ូតូ២គ្រឿងជិះក្នុងទិសដៅផ្ទុយគ្នា បើកល្បឿនយ៉ាងលឿដោយ មិនប្រកាន់ស្តាំរេចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់នៅនិងកន្លែងទាំង២។
បុរសជនជាតិថៃដែលជាជនបង្ក និងស្លាប់បាត់បង់ជីវិតមានឈ្មោះ ណាត់ តាផុង អាយុ២៦ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូហូលីដេផាលេស។ ចំណែកជនជាតិខ្មែរមានឈ្មោះ ស៊ីថា ហៅខ្លូ ប្រុស អាយុជាង៤០ឆ្នាំជនជាតិខ្មែរ រស់នៅផ្ទះជួលនៅចំណុចអាគារដើមស្រល់ ក្នុងភូមិសាមគ្គីមានជយ័ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចនិងអ្នកឃើញហេតុការណ៍បាននិយាយថាមូលហេតុនៃគ្រោះថ្នាក់នេះអ្នកបើកលឿន មិនប្រកាន់ស្តាំ សពទាំង២សមត្ថកិច្ចយកមករក្សាទុកនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដីថ្មីដើម្បីរងចាំគ្រួសារទទួលយកទៅធ្វើបុណ្យនៅគេដ្ឋានរៀងៗខ្លួន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍