ព័ត៌មានជាតិ
ដាក់បញ្ជាឲ្យបញ្ចេញមី អង្ករ ផ្គត់ផ្គង់ក្នុងទីផ្សារចៀសវាងការដំឡើងថ្លៃពីឈ្មួញ
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យក្រសួងពាណិជ្ជកម្មបញ្ចេញអង្ករ មី និងស្បៀងចាំបាច់មួយចំនួនទៀត ដើម្បីផ្គត់ផ្គង់លើទីផ្សារចៀសវាងការដំឡើងថ្លៃពីឈ្មួញមួយចំនួន។

សម្ដេចតេជោបានថ្លែងថា រោងចក្រដែលផលិតស្បៀងត្រូវតែដំណើរការ ការផ្គត់ផ្គង់ស្បៀងដូចជាបន្លែបង្ការចូលទីក្រុង ក៏មិនត្រូវរាំងស្ទះ ដោយសារវិធានការបិទក្រុងភ្នំពេញនោះទេ។ ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលធានាការផ្គត់ផ្គង់ស្បៀងមិនឲ្យខ្វះខាត ដោយរដ្ឋនឹងបំពេញបន្ថែមជាបន្តបន្ទាប់តាមរយៈការដឹកនាំនៃគណៈកម្មការពាក់ព័ន្ធដទៃទៀត។
ការប្រកាសបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល នាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានដាក់វិធានការហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងឲ្យផ្អាកអាជីវកម្មដែលមិនចាំបាច់ លើកលែងតែអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ នៅតែដំណើរការជាធម្មតា។ ជាមួយវិធានការនេះ ពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅមន្ទីរពេទ្យ ទៅទិញម្ហូបអាហារ តែត្រូវអនុវត្តតាមបទបញ្ញត្តិ និងមានការអនុញ្ញាតិពីអាជ្ញាធរ។
ការកើនឡើងចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃដែលមិនមានសញ្ញាណថមថយ ប្រមុខរដ្ឋាភិបាលថ្លែងដោយក្តីព្រួយបារម្ភ កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។ ប្រមុខរដ្ឋាភិបាល បានអង្វរប្រជាពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នា ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?