ព័ត៌មានជាតិ
នេះរបាយការណ៍ ០៧ ថ្ងៃចុងក្រោយ ភ្នំពេញផ្ទុះអ្នកឆ្លងជិត ២០០០ នាក់
ចំនួនអ្នកឆ្លងនៅរាជធានីភ្នំពេញក្នុងរយៈពេល ០៧ ថ្ងៃចុងក្រោយមានជិត ២០០០ នាក់។ ស្ថានភាពដ៏ផុយស្រួយនេះ ជំរុញឲ្យរដ្ឋាភិបាលប្រកាសបិទខ្ទប់ទីក្រុងភ្នំពេញ រួមទាំងក្រុងតាខ្មៅខេត្តកណ្តាលរយៈេពល ១៤ ថ្ងៃ។ បើផ្អែកទិន្នន័យការឆ្លងប្រចាំថ្ងៃ រាជធានីភ្នំពេញមានអត្រាឆ្លងខ្ពស់ជាងខេត្តក្រុងដទៃទៀត។
នេះជារបាយការណ៍ប្រចាំថ្ងៃរយៈពេល ០៧ ថ្ងៃចុងក្រោយការរកឃើញចំនួនអ្នកឆ្លងនៅរាជធានីភ្នំពេញ។
ថ្ងៃ ១៤ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ៣៤៤ នាក់ទៀត (ភ្នំពេញ មាន ២៤៣ នាក់)
ថ្ងៃ ១៣ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ១៧៨នាក់ទៀត (ភ្នំពេញមាន ១៤៩ នាក់)
ថ្ងៃ ១២ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ១៨១នាក់ទៀត (ភ្នំពេញមាន ១៤០ នាក់)
ថ្ងៃ ១១ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ២៧៧នាក់ទៀត (ភ្នំពេញ ២០៤ នាក់)
ថ្ងៃ ១០ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ១៥៧នាក់ទៀត (ភ្នំពេញ ១៤១ នាក់)
ថ្ងៃ ០៩ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ៤៧៧នាក់ទៀត (ភ្នំពេញ ៤៥៤ នាក់)
ថ្ងៃ ០៨ ខែមេសា ២០២១ មានអ្នកឆ្លងសរុប ៥៧៦នាក់ទៀត (ភ្នំពេញ ៥៤៤ នាក់)

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួងកំពុងតែបន្តរៀបចំទីកន្លែងជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។
វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសម្រេចយកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ដោយអាចរៀបចំគ្រែបានចំនួន២០០ គ្រែ សម្រាប់អ្នកជំងឺ។ ជាមួយគ្នានេះ វិទ្យាល័យជម្ពូវ័ន ដែលមានចំនួន១៨០ គ្រែ ក៏ត្រូវរៀបចំបម្រុងទុកដាក់អ្នកឆ្លងកូវីដសម្រាកព្យាបាល។
ក្រៅពីនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្រ ធ្វើជាកន្លែងសម្រាកព្យាបាលអ្នកឆ្លងកូវីដកម្រិតស្រាល ដែលអាចដាក់អ្នកជំងឺបានជាង ២០០០ នាក់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?