KPT+
អូបាម៉ា៖ “ប្រសិនបើស្ត្រីជាអុ្នកគ្រប់គ្រងពិភពលោក សង្រ្គាមនឹងកាត់បន្ថយ”
អតីតប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា បានធ្វើការកត់សម្គាល់ថា “ប្រសិនបើស្ត្រីកាន់តែច្រើនត្រូវបានទទួលបន្ទុកឲ្យគ្រប់គ្រងពិភពលោក សង្គ្រាមច្បាស់ជាមានតិច ចំណែកកុមារនឹងត្រូវបានការថែទាំងនិងថែរក្សាឲ្យបានល្អជាងមុន ហើយនឹងមានការប្រសើឡើងនៃកម្រិតជីវភាពនិងលទ្ធផលប្រជាជន” ។ លោកអូបាម៉ាធ្លាប់បានធ្វើអត្ថាធិប្បាយស្រដៀងគ្នាកាលពីពេលកន្លងមកថា “ផ្តល់អំណាចដល់ស្ត្រី ពីព្រោះបុរសហាក់ដូចជាកំពុងមានបញ្ហាសព្វថ្ងៃនេះ” ។
ការសិក្សាស្រាវជ្រាវដែលសហការជាមួយលោក Paromita Sen បង្ហាញថា អ្វីដែលលោក អូបាម៉ា បានលើកឡើងគឺទាំងត្រូវនិងខុសព្រមគ្នា។ ខណៈពេលដែលការស្រាវជ្រាវបង្ហាញថា ស្ត្រីកាន់តែច្រើននៅក្នុងនីតិបញ្ញត្តិបង្កើនគោលនយោបាយនិងសន្តិភាព យើងឃើញថា ប្រទេសដែលមានស្ត្រីជាមេដឹកនាំ ដូចជានាយករដ្ឋមន្រ្តី ប្រធានាធិបតីជាដើមនោះ បានចូលរួមដោះស្រាយជម្លោះហឹង្សាក៏កាន់តែច្រើន។ ដោយសារតែសង្គមភាគច្រើន រួមទាំងជនជាតិអាមេរិកាំង ចាត់ទុកស្រ្តីជាមនុស្សទន់ខ្សោយ ដោយនិយាយទៀតថា មេដឹកនាំស្ត្រីតែងតែផ្តល់សំណងមកវិញបានតែភាពទន់ខ្សោយលើសកម្មភាពរបស់នាងប៉ុណ្ណោះ។
អតីតប្រធានាធិបតីលោកអូប៉ាម៉ាបានសង្ខេបរួមព្រមទាំងសន្មត់ថា ស្ត្រីអាចយកឈ្នះបានយ៉ាងឆាប់រហ័សនូវភាពលម្អៀងរបស់គំនិតមនុស្សចាស់ ជាពិសេសបុរសចំណាស់ ដែលមិនអាចទទួលយកបានពីការចាកចេញពីសង្គ្រាមនិងរកសុខសន្តិភាព។ សង្គមយល់ឃើញថាស្ត្រីពូកែសម្របសម្រួល ប៉ុន្តែមានអ្នកបោះឆ្នោតតិចតួចណាស់ដែលចង់ឲ្យមេដឹកនាំសម្របសម្រួលបញ្ហានានាដែលខិតទៅជិតសន្តិសុខជាតិ៕
ប្រែសម្រួល៖ មួង ពិសី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន