ព័ត៌មានជាតិ
ប្តីស្ត្រីវិជ្ជមានកូវីដ-១៩ រត់គេចខ្លួនមកភ្នំពេញ អាជ្ញាធរប្រកាសកុំរត់គេចទៀត
អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបន្ទាន់នៅរសៀលថ្ងៃទី១៦ ខែមេសានេះ បើប្រជាពលរដ្ឋណាស្គាល់ ឬបានឃើញឈ្មោះ ចាន់ ណា សូមទាក់ទងទៅអាជ្ញាធរនៅជិតបំផុត។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសជាបន្ទាន់ថា បើបងប្អូនណាស្គាល់ ឬឃើញឈ្មោះ ចាន់ ណា នៅភូមិប្រជាបាទ ឃុំទំពរមាស ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើការនៅ Grand Phnom Penh (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី) ដូចមានក្នុងរូបថតនេះ សូមឱ្យគាត់ធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ និងយកសំណាកជាបន្ទាន់ ឬសូម លោក ចាន់ ណា ផ្ទាល់ កុំរត់គេចអី ព្រោះនាំគ្រោះថ្នាក់ដល់ខ្លួន ឬនាំជម្ងឺទៅអ្នកផ្សេងដែលគ្នាមិនដឹង ឬញាតិមិត្តខំស្រឡាញ់លោក ដោយលោកជាអ្នកនាំជម្ងឺទៅអោយពួកគាត់វិញ។

លោក ហែម ដារិទ្ធិ បានបង្ហាញមូលហេតុថា បុរសគេចខ្លួនខាងលើនេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅខេត្ត។ លុះពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់នោះ គាត់ក៏បានរត់មកដល់ភ្នំពេញ ហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជម្ងឺ កូវីដ-១៩ ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន)។
លោក ហែម ដារិទ្ធិ បញ្ជាក់ទៀតថា នៅព្រឹកនេះមេការបានដឹងដំណឹងពីខេត្តថា បុរសឈ្មោះ ចាន់ ណា រូបនេះបានរត់គេចពីខេត្តមក តែពេលគាត់ទៅរកសួរនាំស្រាប់តែបាត់ខ្លួន ឈ្មោះ ចាន់ ណា ទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ