ព័ត៌មានជាតិ
ផ្អាកលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ១៤ ថ្ងៃ ក្រោយរកឃើញអាជីវករឆ្លងកូវីដ១៩ ចំនួន១១នាក់
«ផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក និងបន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត»។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។
ការសម្រេចផ្អាកនេះក្រោយ រកឃើញអាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មានចំនួន សរុប១៣នាក់រួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩។
អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអាជីវករ ទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើ ក្រុងព្រះសីហនុ។ ក្នុងករណីបងប្អូនអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាក នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)។
អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា៖ ការផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក បន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។ ដូច្នេះប្រសិនបើបងប្អូនមកយកវត្ថុសំណាកបានលឿននោះបងប្អូននឹងឆាប់បានចូលមកលក់វិញកាន់តែឆាប់។
ដោយឡែកចំពោះបងប្អូនអាជីវករទូទៅ នឹងត្រូវបានអនុញ្ញាតឱ្យចូលលក់ដូរក្នុងផ្សារលើវិញ បន្ទាប់ពីការបិទផ្អាករយៈពេល១៤ថ្ងៃបានបញ្ចប់ និងត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្តដូចគ្នា។
ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ សូមលើកទឹកចិត្តបងប្អូនអាជីវករ និងអតិថិជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយជាអតិប្បរមាក្នុងការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តឱ្យបានដាច់ខាតកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
សូមបងប្អូនអាជីវករ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ ដើម្បីឱ្យការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យសម្រាប់យើងទាំងអស់គ្នា៕
អត្ថបទ៖ស៊ុន ចាន់ធា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់