Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ប្រគល់​មីក្រូ​កាន់​ដៃ​៥០គ្រឿង​ ជូន​ស្នង​ការ​នគរបាល​រាជធានី​ ដើម្បី​យក​ទៅ​ប្រើ​ ប្រាស់​តាម​គោល​ដៅ​បិទ​ខ្ទប់​រាជធានី​

បានផុស

នៅ

ដើម្បីការពារឲ្យបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ច ដែលបាននឹងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងគោលដៅចេញ ចូលរាជធានីនិងគោលដៅនៅកណ្តាលក្រុង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រលប់ថ្ងៃទី១៦ខែមេសានេះ បានប្រគល់ឧបករណ៍ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បី យកទៅប្រើប្រាស់ អោយមានគម្លាតពីអ្នកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រគល់ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនេះ គឺដើម្បីអោយកងកម្លាំងយើងយកទៅប្រើប្រាស់ អោយមានគម្លាតសុវត្ថិភាពពីអ្នកធ្វើដំណើរ ចៀសវាងកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ខណៈដែលកម្លាំងសមត្ថកិច្ចកន្លងមកនិយាយដោយមាត់ មិនមានមេក្រូកាន់ដៃ បំពងសំលេង ។

គួរបញ្ជាក់ផងដែរថា ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ទីតាំងត្រួតពិនិត្យច្រកចេញចូលរាជធានីភ្នំពេញចំនួន៩គោលដៅ និងដាក់គោលដៅដើម្បីត្រួតពិនិត្យនៅតាមបណ្តាខណ្ឌទាំង១៤ចំនួន២៨គោលដៅទៀត សរុបទាំងអស់ចំនួន៣៧គោលដៅ ។

លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ ខណៈមកទទួលឧបករណ៍ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ទាំង៥០គ្រឿងនេះពីលោកឃួង ស្រេង លោកបានបញ្ជាក់ថា មីក្រូកាន់ដៃទាំងនេះនឹងយកទៅប្រគល់ជូនសមត្ថកិច្ចប៉ូលីស ដែលឈជើងនៅគ្រប់គោលដៅទាំងអស់ ដើម្បីមាននិយាយណែនាំពីវិធានផ្សេងៗ បានឆ្ងាយពីប្រជាពលរដ្ឋ

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម