ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរខ្លាំង ឥណ្ឌាកំពុងខ្វះទីបញ្ចុះសព ខណៈគ្រែ១ដាក់អ្នកជំងឺកូវីដ-១៩ពីរនាក់ក៏មាន
ប្រទេសឥណ្ឌាបានកំពុងទទួលរងការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ ដោយមានករណីឆ្លងកូវីដ-១៩ខ្ពស់ជាប់កំណត់ត្រាជាង២សែននាក់ជារៀងរាល់ថ្ងៃ។
ដោយការផ្ទុះឆ្លងខ្លាំងនេះហើយបានធ្វើឲ្យមន្ទីរពេទ្យបានកំពុងជួបកង្វះខាតគ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ និងសម្ភារៈប្រើប្រាស់ផ្សេងៗដូចជាអ៊ុកស៊ីសែន និងរថយន្តសង្គ្រោះបន្ទាន់ជាដើម។
យោងតាមអាជ្ញាធរបានឲ្យដឹងថា ទីបញ្ចុះសពកូវីដ-១៩ដ៏ធំនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌាទើបតែប៉ុន្មានថ្ងៃនេះបានបញ្ចុះស្ទើរពេញអស់ហើយ ខណៈករណីឆ្លងនៅទីក្រុងមួយនេះកំពុងខ្លាំង និងទូទាំងប្រទេសឥណ្ឌាធ្វើឲ្យការគ្រប់គ្រងលែងបាន បន្ទាប់ពីការផ្ទុះលើកទី២។
ប្រទេសឥណ្ឌាដែលមានប្រជាជនជិត១.៤ពាន់លាននាក់ត្រូវបានគេរាយការណ៍ថា បានកំពុងឆ្លងជាង២សែននាក់ប្រចាំថ្ងៃសម្រាប់រយៈពេលពីរបីថ្ងៃចុងក្រោយនេះដែលបានក្លាយជាករណីឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេបំផុតក្នុងពិភពលោក ខណៈទីក្រុងញូវដែលីបានក្លាយជាទីក្រុងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេស។
កាលពីថ្ងៃព្រហស្បតិ៍ រថយន្តសង្គ្រោះបន្ទាន់មានចំនួនថេរបានទៅដល់ទីបញ្ចុះសព Jadid Qabristan នៅជាយក្រុងញូវដែលី ដែលជាកន្លែងដាក់កាកសំណល់ដ៏ធំត្រូវបានធ្វើជាទីបញ្ចុះសពកាលពីខែឆ្នាំមុន។
ទីធ្លាធ្លាប់មើលឃើញស្រលះទូលាយ ប៉ុន្តែឥឡូវនេះពោរពេញដោយផ្នូរខ្មោចដែលអាចមើលឃើញជាប់គ្នាដល់ព្រំប្រទល់សងខាង និងមានចន្លោះតិចតូចប៉ុណ្ណោះដែលអាចបញ្ចុះសពទៀត។
ប្រធានទីបញ្ចុះសព Jadid Qabristan លោក Mohammad Shameem ប្រាប់ថា ឥឡូវនេះគាត់បានបង្វែរសពទៅកន្លែងផ្សេង ពីព្រោះគ្មានចន្លោះសម្រាប់បញ្ចុះទៀតទេ។
លោកថា ៖«កាលពីម្សិលមិញមានសពចំនួន១៩ ប៉ុន្តែយើងអាចបញ្ចុះបានត្រឹមតែ១៥ប៉ុណ្ណោះ»។
ក្រុមគ្រួសារដែលភាគច្រើនពាក់ឧបករណ៍ការពារខ្លួន ឬអត់មានពាក់ក៏មាន បានលើកសពដាក់ចូលក្នុងមឈូសឈើធម្មតា ឬសពខ្លះគ្រាន់តែរុំដោយក្រណាត់សធម្មតាប៉ុណ្ណោះ។
ទន្ទឹមជាមួយគ្នានេះ មន្ទីរពេទ្យនៅក្នុងប្រទេសឥណ្ឌាក៏បានកំពុងខ្វះគ្រែ និងអ៊ុកស៊ីសែនសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ដែលបង្ខំចិត្តឲ្យក្រុមគ្រូពេទ្យដាក់អ្នកជំងឺពីរនាក់លើគ្រែតែមួយ ហើយក៏ចែកគ្នាដាក់អ៊ុកស៊ីសែនដែរ។
សាច់ញាតិរបស់អ្នកជំងឺកូវីដ-១៩ Pappu Ali អាយុ៤៣ឆ្នាំបានទៅកាន់មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងដើម្បីរកគ្រែសម្រាប់គាត់។ ប៉ុន្តែពិបាករកគ្រែ ហើយគាត់បានស្លាប់ បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលមួយ។
លោក Mehboob ត្រូវជាពូបាននិយាយ បន្ទាប់ពីបញ្ចុះសពក្មួយរួចថា ៖«អត់មានក្រុមគ្រូពេទ្យគ្រប់គ្រាន់ទេ។ យើងថែមទាំងរកទឹកគ្មានផង»។
មន្ទីរពេទ្យ Lok Nayak Jai Prakash Narayan Hospital (LNJP) ដែលជាមន្ទីរពេទ្យធំមួយរបស់ប្រទេសមានគ្រែ១៥០០ និងរថយន្តសង្គ្រោះបន្ទាន់មួយចំនួន ប៉ុន្តែមិនអាចគ្រប់គ្រាន់សម្រាប់អ្នកជំងឺកូវីដ-១៩ដែលកំពុងកើនឡើងយ៉ាងខ្លាំងបានឡើយ។
លោក Suresh Kuma ប្រធានមន្ទីរពេទ្យបាននិយាយថា ៖«យើងពិតជាមានបន្ទុកលើស។ យើងបានកំពុងប្រឹងប្រែងអស់ពីសមត្ថភាពហើយ»។
រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាកំពុងឈរនៅលំដាប់លេខ២ក្នុងចំណោមប្រទេសធ្ងន់ធ្ងរបំផុតជាសកលដោយករណីឆ្លងសរុប១៤.៣លាននាក់ និងអ្នកស្លាប់១៧៤ពាន់នាក់ ខណៈលេខ១សហរដ្ឋអាមេរិកដែលមានករណីឆ្លង៣១.៥លាននាក់ និងអ្នកស្លាប់៥៦៥ពាន់នាក់ ហើយប្រេស៊ីលលេខ៣ជាមួយនឹងករណីឆ្លង១៣.៧លាននាក់ និងអ្នកស្លាប់៣៦៥ពាន់នាក់៕
អានបន្ថែម
ឥណ្ឌាឡើងលេខ២លើប្រេស៊ីលជាប្រទេសឆ្លងកូវីដ-១៩ធ្ងន់ធ្ងរបំផុតក្នុងលោក
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន