ព័ត៌មានជាតិ
បុរសអាយុ ៦៧ ម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ បានទទួលមរណៈភាព។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរដ្ឋបាលខេត្តព្រះសីហនុ។
អ្នកជំងឺដែលទទួលមរណៈភាព មានអាយុ៦៧ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ដាច់ដោយឡែក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧:៣០នាទី ដោយមូលហេតុ ហត់ខ្លាំង។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ដដែល ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុរសនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧:២៣នាទី ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីទទួលលទ្ធផល អ្នកជំងឺបានស្លាប់នៅម៉ោង១៨:៥០នាទី ។ បុរសខាងលើទទួលមរណៈភាពដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។
ជាការសន្និដ្ឋាន អ្នកជំងឺខាងលើ គឺបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងមិនដឹងថាខ្លួនមានផ្ទុកមេរោគកូវីដ-១៩នោះទេ ទាល់តែស្ថានភាពធ្ងន់ធ្ងរទើបមកសម្រាកព្យាបាល ធ្វើឱ្យក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន។
នៅក្នុងខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៥៥៩នាក់ ដោយក្រុមគ្រូពេទ្យរបស់យើងបានព្យាបាលជាសះស្បើយសរុបចំនួន៤៦៥នាក់ និងកំពុងព្យាបាលបន្តចំនួន៩៣នាក់។ ចំពោះអ្នកមកយកសំណាកទាន់ពេលវេលា គឺលទ្ធភាពនៃការព្យាបាលឱ្យជាសះស្បើយមានភាគរយខ្ពស់ និងអត្រាមរណៈភាពស្ទើរតែគ្មាន ព្រមទាំងកាត់បន្ថយការចម្លងទៅអ្នកដ៏ទៃផងដែរ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ សូមរួសរាន់មកយកវត្ថុសំណាកឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង