Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា

បានផុស

នៅ

ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានករណីឆ្លង ៧៧ ករណីត្រូវបានរកឃើញដោយស្ថាប័នសុខភាពសាធារណៈ ។

នោះគឺ វ៉ារ្យ៉ង់ឥណ្ឌា ដែលគេស្គាល់ថាជា B1617 ត្រូវបានរកឃើញជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ដោយមាន ៧៣ ករណីនៅក្នុងប្រទេសអង់គ្លេស និង ៤ ករណីនៅប្រទេសស្កុតលែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខភាពសាធារណៈអង់គ្លេស (PHE) បានកំណត់ការវិវត្តនេះថាជា “វ៉ារ្យ៉ង់ក្រោមការស៊ើបអង្កេត” ដោយក្រុមអ្នកជំនាញមានការព្រួយបារម្ភចំពោះសមត្ថភាពរបស់វីរុសក្នុងការគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ។

អ្នកស្រាវជ្រាវនៅ PHE និយាយថា វ៉ារ្យង់ថ្មីនេះមានផ្ទុកនូវការវិវត្តចំនួនពីរ ដែលនឹងជួយឲ្យវីរុសគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងធ្វើឲ្យអង់ទីគ័រការពារគ្មានប្រសិទ្ធភាព ។ ទន្ទឹមនោះក៏មានការព្រួយបារម្ភផងដែរថា វ៉ារ្យ៉ង់នេះអាចនឹងឆ្លងច្រើនជាងវ៉ារ្យ៉ង់ដំបូងដែលបានលេចឡើងនៅចុងឆ្នាំមុនទៅទៀត ។

យោងតាម ​​COG-UK/ME ជាមូលដ្ឋានទិន្នន័យដែលប្រមូល និងផ្តល់ព័ត៌មានស្តីពីការវិវត្ត និងបម្រែបម្រួលភ្ជាប់ទៅនឹងវីរុសបានឲ្យដឹងថា ករណីដំបូងនៃវ៉ារ្យង់ឥណ្ឌាចំនួន ៧៧ ករណីដែលបញ្ជាក់នៅចក្រភពអង់គ្លេសត្រូវបានគេរកឃើញនៅក្នុងគំរូនានានៅចុងខែកុម្ភៈឆ្នាំនេះ ។ វាបានរកឃើញថា ចំនួនគំរូដែលមានបម្រែបម្រួលនេះបានកើនឡើងជារៀងរាល់សប្តាហ៍ ។

ការរកឃើញនូវវ៉ារ្យង់ថ្មីរបស់ឥណ្ឌា បន្ទាប់ពីមានការកើនឡើងនូវចំនួននៃការឆ្លងវ៉ារ្យង់អាហ្វ្រិកខាងត្បូងនៅក្នុងរដ្ឋធានីឡុងដ៍ ។ មានករណីឆ្លងចំនួន ៤៥ ករណីដែលបានបញ្ជាក់នៅក្នុងសង្កាត់ធំៗទាំងបីនៃរាជធានី ហើយក្រុមប្រឹក្សាមូលដ្ឋានបានជំរុញឲ្យប្រជាជននៅក្នុងតំបន់ទាំងនេះមានការប្រុងប្រយ័ត្នខ្ពស់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង

ចុចអាន ៖ កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម