Connect with us

សុខភាព

ការពារជីវិត! ទោះបីនៅក្មេង​មានសុខភាព​រឹងមាំ ក៏គ្រប់គ្នាត្រូវទៅចាក់វ៉ាក់សាំង​កូវីដ-១៩

បានផុស

នៅ

ការចាក់វ៉ាក់សាំង​សមានសារៈសំខាន់សម្រាប់​គ្រប់គ្នា។ ដោយសារ​ការ​ផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត ការ​ចាក់វ៉ាក់សាំង​នឹ​ងធ្វើឡើងជា​ដំណាក់កាលៗ ដែលចាប់ផ្ដើមជាមួយនឹងក្រុម​អាទិភាពដូចជា បុគ្គលិកសុខាភិបាល មន្ត្រីរដ្ឋាភិបាល ក៏ដូចជាភ្នាក់ងារ​ជួរមុខ​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកមិនមែនជា​ផ្នែកមួយនៃក្រុមអាទិភាពនោះទេ  អ្នកអាច​រង់ចាំ​វេនចាក់វ៉ាក់សាំង។  ក្រសួងសុខាភិបាល​នឹង​ប្រាប់អ្នក​ពេល​ដែល​គួរទៅទទួលវ៉ាក់សាំង។

វ៉ាក់សាំង​ត្រូវ​បានគេរកឃើញថា មានប្រសិទ្ធភាព និង​អាចជួយសង្គ្រោះអាយុជីវិត​បាន។ តាមរយៈការ​ចាក់វ៉ាក់សាំង​ឱ្យ​ក្រុមអាទិភាព​ទាំងនេះ​នៅដំណាក់កាលដំបូង យើង​នឹងការ​ពារ​ប្រព័ន្ធសុខាភិបាល ក៏ដូចជាកាត់​បន្ថយករណីជំងឺធ្ងន់ និងការ​រំខាន​នៅក្នុងសង្គម។ យុទ្ធសាស្ត្រជាតិស្ដីពីការ​ចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាល (NDVP) បានដាក់ចេញនូវផែនការសម្រាប់​ផ្ដល់វ៉ាក់សាំង​ដល់​ក្រុមដែលងាយ​រងគ្រោះដទៃទៀតដូចជា មនុស្សចាស់ និង​អ្នកដែលមានជំងឺ​ប្រចាំកាយ ដែល​ធ្វើ​ឱ្យពួកគេងាយ​នឹង​ធ្លាក់ខ្លួនឈឺដោយសារ​តែជំងឺកូវីដ-១៩ ឱ្យបាន​ត្រឹម​ចុង​ឆ្នាំ ២០២១។

វ៉ាក់សាំង​មិនត្រឹមតែ​ជួយសង្គ្រោះជីវិត និងរក្សា​លំនឹង​ប្រព័ន្ធ​សុខាភិបាលប៉ុណ្ណោះទេ វាក៏អាច​ជួយ​ពន្លឿនការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។ តាមរយៈការ​ស្ដារ​សង្គមកម្ពុជាឡើងវិញ ដែល​អាច​ធ្វើ​ឱ្យ​សាលារៀន​ និងអាជីវកម្មនានាមានឱកាសបើកទ្វារក្នុងពេលឆាប់ៗ។ ដើម្បីឱ្យមនុស្ស​អាច​ធ្វើ​ដំណើរបាន និងនៅជាមួយគ្រួសាររបស់ពួកគេ និងដើម្បីឱ្យ​កម្មករ និយោជិតដែល​ទទួលបាន​ប្រាក់ឈ្នួលទាបនៅតែ​អាច​បន្ត​បំពេញការងារ​របស់ពួកគេ និង​ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

ពុំមានប្រទេស​ណាមួយ រួមទាំង​ប្រទេសកម្ពុជាផងដែរ អាច​មាន​សុវត្ថិភាព​ពីកា​ររាតត្បាតជាសកលនោះឡើយ រហូត​ដល់ប្រទេស​ទាំងអស់​មាន​សុវត្ថិភាព។ ការ​យកឈ្នះជំងឺកូវីដ-១៩ មិន​ធ្វើឡើង​ម្ដង​មួយ​ប្រទេស​ៗនោះឡើយ។ ហានិភ័យនៅតែ​បន្តមាន ដរាបណា​ចំនួន​ករណី​ជំងឺកូវីដ-១៩ នៅតែ​បន្ត​កើនឡើង​នៅទូទាំងសកលលោក ជាពិសេស​នៅតាម​ប្រទេស​ជិតខាង។ វ៉ាក់សាំងគឺជាឧបករណ៍ដ៏មាន​សារៈសំខាន់ គួបផ្សំនឹង​ការអនុវត្ត​វិធានការ​ដទៃទៀត ដើម្បី​ការពារ​ជំងឺ​កូវីដ​-១៩ និង​ជួយសង្គ្រោះ​អាយុជីវិត៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូស​រួច មក​ដឹង​អត្ថប្រយោជន៍​ល្អៗ​ទាំង​នេះ

ចុចអាន៖ ទទួលទាន​អាហារ​ប៉ុន្មាន​មុខ​នេះ​អាច​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ ហើយ​ជួយ​ទប់ស្កាត់​ហានិភ័យ​ឆ្លង​កូវីដ​ក៏​តិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម