KPT+
អនុវត្តក្បួនជប៉ុន ក្នុងជីវិត ធានាថានឹងស្រស់ស្រាយជាងមុន
ការបង្កើតនិងប៉ុនប៉ងសម្រេចគោលដៅធំៗក្នុងជីវិតដោយគំហុគពេក អាចជារឿងបង្កើតសម្ពាធ មិនថាការព្យាយាមកែលំអខ្លួនឯងយ៉ាងសន្ធាប់ ឬរៀនជំនាញថ្មីៗនានា ប្រញាប់ប្រញាល់តាមនិន្នាការសង្គម ក៏ដូចជាមហិច្ឆតាហួសហេតុ ចង់ឈ្នះខ្លាំង សុទ្ធតែអាចធ្វើឲ្យជីវិតយើងមានបញ្ហា។
ប៉ុន្តែការចាប់ផ្តើមតាមរបៀបតូចៗ បន្តិចៗក្នុងមួយថ្ងៃៗ គឺជាវិធីល្អបំផុតដើម្បីសម្រេចបានសមិទ្ធិផលច្រើននៅចុងបញ្ចប់ទៅវិញ។
វិធីសាស្ត្រនេះត្រូវបានគេហៅថាក្បួន Kaizen ហើយវាជាការអនុវត្តរបស់ជប៉ុនក្នុងការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់។ វាជាទ្រឹស្ដីមួយដែលត្រូវបានបង្កើតឡើងដំបូងនៅសហរដ្ឋអាមេរិក និងត្រូវបានអនុវត្តនៅក្នុងពិភពធុរកិច្ចដែលល្បីល្បាញបំផុតនៅក្រុមហ៊ុនតូយ៉ូតា ប៉ុន្តែវាក៏អាចអនុវត្តបាននៅគ្រប់វិស័យផងដែរ។
- ដើរមួយជំហានម្តងៗ
អ្វីដែលអស្ចារ្យនៃការបង្កើននិងការកែលំអ គឺមិនចាំបាច់កំណត់គោលដៅខ្ពស់ពេកទេ។ គោលដៅដែលមានមហិច្ឆតា ហួសហេតុ អាចជាការបំភិតបំភ័យដែលនាំឲ្យមានការពន្យារពេលឬជៀសវាង។ នៅពេលគោលដៅតូច វាធ្វើឲ្យការបរាជ័យមានហានិភ័យតូចវិញដែរ។
នោះហើយជាមូលហេតុដែលវិធី Kaizen ទទួលជោគជ័យ៖ យើងគ្រាន់តែផ្ដោតលើជំហានតូចៗក្នុងមួយថ្ងៃៗ។ បើយើងសុបិនចង់ធ្វើជាម្ចាស់ហ្គីតា ប៉ុន្តែមិនអាចលេងវាបានល្អ ចាប់ផ្ដើមរៀនដោយគ្រាន់តែកត់ចំណាំ Chord នៃការលេងពីរបីដងក្នុងមួយថ្ងៃ។ នៅពេលដែលយើងអាចលេង Chord ព្យាយាមរៀន Chord ថ្មីរាល់ថ្ងៃបន្ថែម ក្នុងពេលវេលាជាក់លាក់ណាមួយ។ នៅចុងខែ យើងនឹងបានរៀនពីរបៀបលេងបទចម្រៀងមិនខាន។
- ទម្លាប់លម្អិតការងារតែកុំតឹងរ៉ឹង
ការតម្រង់ជួរឆ្ពោះទៅរកភាពជោគជ័យ គឺជាអ្វីដែលក្បួន Kaizen ផ្ដោតលើ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ ការអភិវឌ្ឍទម្លាប់ ដោយផ្អែកលើការផ្ដោតអារម្មណ៍ ផ្ដោតលើគោលដៅជាក់ស្ដែង និងអាចសម្រេចបាន គោលដៅដែលអ្នកបានកំណត់តាមល្បឿនផ្ទាល់ខ្លួនដែលកំពុងតែដំណើរការល្អបំផុតសម្រាប់យើង។
យើងមិនចាំបាច់ចាប់ផ្ដើមទម្លាប់តឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃទេ។ ប៉ុន្តែអ្វីដែលយើងធ្វើជាមួយ Kaizen គឺកសាងជំហានជាប្រចាំ ហើយយើងអាចរក្សាទម្លាប់នោះបាន។
តាមរយៈការឆ្ពោះទៅរកគោលដៅ យើងក៏អាចកែសម្រួលនៅពេលដែលយើងទៅដល់ក្នុងពេលដំណាលគ្នា ដោយបង្កើតផែនការលម្អិតបន្ថែមទៀត។ នៅពេលយើងមានផែនការលម្អិត វាធ្វើឲ្យការសម្រេចគោលដៅកាន់តែងាយស្រួល។
ដូចគ្នានេះផងដែរ Kaizen ផ្ដល់ឲ្យយើងនូវកន្លែងដកដង្ហើមបានស្រួល តាមផែនការរបស់យើង ហើយវាក៏អនុញ្ញាតឲ្យមានការច្នៃប្រឌិតមួយចំនួន។ ជារឿយៗនៅពេលយើងរៀបចំផែនការ ប្រសិនបើជំហានមួយខុស យើងនឹងវាយដំខ្លួនឯងហើយឈប់។ ប៉ុន្តែក្បួន Kaizen ពឹងផ្អែកលើការកែសម្រួលផ្ទៃក្នុងតូចៗជាច្រើន នៅពេលដែលយើងឆ្លងកាត់ ពីព្រោះមនុស្សនឹងដឹងពីរបៀបផ្លាស់ប្ដូរអ្វីមួយមិនខាន។
គ្រាន់តែសាកល្បងវិធីសាស្ត្រដែលជាជំហានតូចមួយនៅក្នុងខ្លួន យើងនឹងទទួលបានរសជាតិជីវិតថ្មី ហើយលទ្ធផលក៏ទទួលបានប្រសើរជាងមុន៕
ចាំអីទៀត សាកល្បងអនុវត្តក្បួន Kaizen ឥលូវនេះ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បញ្ចប់ទំនាក់ទំនងជាមួយមនុស្សអាត្មានិយម ដោយសន្តិវិធីប្រើវិធីនេះ
ចុចអាន៖វិធីជម្នះនូវភាពភ័យខ្លាចដើម្បីជីវិតរស់នៅពេញដោយមានសេរីភាព
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត