Connect with us

សុខភាព

តិចនិកថែ​សុខភាព​ឲ្យ​ក្មេង​ជាង​វ័យ ជំងឺ​កាច​សាហាវ​មិន​ហ៊ាន​យាយី

បានផុស

នៅ

សុខភាពល្អ ជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប។ កាលណា​សុខភាព​ល្អ យើង​ម្នាក់ៗ​រីករាយ មាន​ឱកាស​ធ្វើ​កិច្ចការ​ទាំងឡាយ​បាន​យ៉ាង​រលូន។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែទាំ​សុខភាព​ឲ្យ​មាំមួន ចៀស​ពី​ជំងឺ​ទាំង​ពួង៖

១- ផឹកទឹក​ឲ្យ​បាន​ច្រើន

ទឹក​សំខាន់​ចំពោះ​សុខភាពណាស់ មួយ​ថ្ងៃ​យើង​ត្រូវ​ញ៉ាំទឹក​ឲ្យ​បាន​លើស​ពី ២ លីត្រ នោះ​ទើប​រាងកាយ​មាំមួន មិន​ខ្វះ​ជាតិ​ទឹក។

២-ហាត់​ប្រាណ​ជា​ប្រចាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាត់​ប្រាណ​ជួយ​ទាំង​សុខភាព និង​សម្រស់ មិនថា ការរត់ ដើរ ហាត់យូហ្កា នោះទេ។ ហោច​ណាស់​យើង​ម្នាក់ៗ​គួរ​តែ​ឆ្លៀត​ពេល ១៥-៣០ នាទី/១ថ្ងៃ ធ្វើ​លំហាត់​ប្រាណ។

៣-ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ​

Asian Healthy Images | Free Vectors, Stock Photos & PSD

កុំ​ចេះ​តែ​ញ៉ាំ យើង​មិន​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ខ្លាញ់ពេក សាច់​ពេក ប្រៃពេក ឬ​ផ្អែមពេក នោះ​អាច​បញ្ចៀស​បាន​នូវ​​ជំងឺ​ច្រើន​ប្រភេទ ដូចជា​មហារីក លើសឈាម ទឹកនោមផ្អែម ទឹកនោមប្រៃ លើស​ជាតិ​ខ្លាញ់ លើស​ជាតិ​អាស៊ីដ -ល-។

៤-តាមដាន​សុខភាព​ជា​ប្រចាំ

រៀងរាល់១ ឆ្នាំ​ម្តង សម្រាប់​អ្នក​អាយុចាប់ពី ៣០-៤០ ឆ្នាំ​ និង ​២-៣ ឆ្នាំ/ម្តង សម្រាប់​គ្នា​យើង​មាន​អាយុតិច​ជាង ៣០ ឆ្នាំ ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព។ ការ​តាមដាន​សុខភាព​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អាច​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​នូវ​បញ្ហា​សុខភាព​ផ្សេងៗ។

៥-កុំ​ជក់​បារី-ញ៉ាំ​ស្រា

គ្រប់គ្នា​សុទ្ធ​តែ​ដឹង បារី និង​ស្រា​ នាំ​គ្រោះថ្នាក់​ដល់​សុខភាព ដូច្នេះ​យើង​គួរ​តែ​ចៀស​ឲ្យ​បាន​នូវ​សត្រូវ​សុខភាព​ទាំង ២ មុខ​នេះ។

៦-ចាក់វ៉ាក់សាំង

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ដូច្នេះ​យើង​គួរ​តែ​ចាក់​វ៉ាក់សាំង​ការពារ ដូច​ពាក្យ​ចាស់​លោក​ថា “ការពារ​ប្រសើរ​ជាង​ព្យាបាល”។

៧-ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន

បន្លែ​ផ្លែឈើ​ជួយ​សុខភាព និង​ស្បែក​ច្រើន​ណាស់ ដូច្នេះ​យើង​ត្រូវ​តែ​ញ៉ាំ​ជា​ប្រចាំ​ទាំង​បន្លែ និង​ផ្លែឈើ។

៨- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

តាម​ក្បួន​ពេទ្យ​យើង​ម្នាក់ៗ​ត្រូវ​គេង​ឲ្យ​បាន​យ៉ាង​តិច ៨ ម៉ោង/ថ្ងៃ នោះ​ទើប​សុខភាព​ល្អ គ្មាន​បញ្ហា​ចុះ​ខ្សោយ​ខួរក្បាល។

៩- កុំផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង

ជាតិស្ករ និង​កាហ្វេអ៊ីន​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​ស្វាហាប់ មាន​កម្លាំង ប៉ុន្តែ​នៅ​ពេល​ផឹកយូរៗ​ទៅ​យើង​នឹង​គេង​មិន​លក់ បេះដូង​លោត​ញាប់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ មាន​បញ្ហា​បេះដូង​ជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩

ចុចអាន៖ កុំរំលង! អាហារទាំងនេះល្អចំពោះសុខភាពមនុស្សវ័យចំណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម